ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ព័នយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំអាហារ សាមគ្គីស្រាយបួសរ៉ាម៉ាឌន ជាមួយស មាជិក៦០០នាក់ទូទាំងខេត្ត ដើម្បីពង្រឹងសកម្មភាព និងលើកទិសដៅអនុវត្តបន្ត

259

កំពង់ឆ្នាំង៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក សាន់ យូ ជាប្រធាន បានរៀបចំពិធីអាហារសាមគ្គីស្រាយបួសរ៉ាម៉ាឌន ជាមួយនឹងសមាជិក សមាជិការបស់ខ្លួនទូទាំងខេត្តជាង៦០០នាក់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ទំនាក់ទំនងទៅវិញទៅមករវាង សមាជិក និងថ្នាក់ដឹកនាំយុវជនថ្នាក់ខេត្ត ក៏ដូចជាយុវជនថ្នាក់កណ្តាល ជាពិសេសការជួបជុំអាហារសាមគ្គីនេះ គឺដើម្បីពង្រឹងសកម្ម ភាពការងារឲ្យកាន់តែសកម្ម និងលើកទិសដៅអនុវត្តបន្តប្រកបដោយចីរភាព ។ពិធីជួបជុំនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃអាទិត្យ១១រោច ខែជស្ន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១០ មិថុនា ២០១៨ នៅស្នាក់ការគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា និង មានវត្តមាន លោក ណាសៀត អូស្មាន ប្រធានសមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ។លោក អូស្មាន ហាស្សាន់ លើកឡើងថា៖ កូនក្មួយជាយុវជនក្នុងសម័យតេជោ គឺមានភ័ព្វសំណាងដ៏ធំធេងណាស់ ព្រោះសម័យនេះ កូនក្មួយរួមរស់នៅក្រោមម្លប់សន្តិភាព សេរីភាព សុខដុមបនីយកម្ម សកលភាវូបនីយកម្ម រីកចម្រើនរុងរឿង មានឧបករណ៍ប្រើប្រាស់ទំនើប ជាពិសេសប្រព័ន្ឋទំនាក់ទំនងសង្គមក៏កាន់តែជឿនលឿន ផ្តល់ភាពងាយស្រួលដល់កូនក្មួយក្នុងការស្រាវជ្រាវ ចំណេះដឹងជាប្រយោជន៍ផ្សេងៗ និងការចែករំលែកព័ត៌មាននានាក្នុងសង្គមក៏កាន់តែរហ័ស។លោកបន្តថា៖ ហេតុនេះ ក្នុងនាមយុវជនសម័យតេជោ កូនក្មួយទាំងអស់ ត្រូវតែជាយុវជនបែបទំនើប បណ្តុះគំនិតច្នៃប្រឌិត សមត្ថភាព ចំណេះដឹង និងជំនាញ វិវត្តតាមប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃដែលកំពុងតែមានការរីកចម្រើន។ក្នុងនាមលោកតំណាង ឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកសូមកោតសរសើរ ដល់យុវជនទូទាំងខេត្តដែលបានស្រុះដៃគ្នាយ៉ាងល្អប្រសើរ និងសកម្មបំផុត ក្នុងសកម្មភាពការងាសហគម ន៍ និងសង្គមជាតិទាំងមូល ។លោកបន្ដថា ៖ ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលនឹង មកដល់នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាង មុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ វិបុលភាព សុខសន្ដិភាព និងវឌ្ឍនភាព។លោកបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋាន មួយចំនួននោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង