ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ យកដបសាំងទៅគប់ចូលផ្ទះគេ បំរុងដុតឲ្យឆេះ

111


កណ្តាល៖ នគរបាលស្រុកស្អាង បានចាប់បុរសម្នាក់ ដែលយកដបសាំងទៅគប់ចូលផ្ទះគេ បំរុងដុតឲ្យឆេះ ហើយចាក់អ្នកទៅឃាត់ បណ្តាលឲ្យរងរបួសពេញខ្លួនទៀត។ ករណី ហិង្សាដោយចេតនា គួរឲ្យស្អប់ខ្ពើមនេះ កើតហេតុថ្ងៃចន្ទ ១១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ត្រូវនឹងថ្ងៃទី១៥ខែមេសា គ ស២០១៩ វេលា ម៉ោង២២ និង០០នាទី នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សំណាង ពន្លឺ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅការ មានទីលំនៅៗភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ឈ្មោះ សៀ តុងសេង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្នោត ឃុំត្នោត ស្រុកពារាំង ខេត្តព្រៃវែង ។

នគរបាលមូលដ្ឋាន បាមរៀបរាប់ព៏សភាពរឿងហេតុថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានឈ្មោះ សៀ តុងសេង បានយកសាំងចំនួន ២ដបទឹកសុទ្ធ គប់សំដៅចូលទៅក្នុងផ្ទះរបស់ឈ្មោះ សួង សឿង ភេទ ប្រុស បណ្តាលអោយភ្លើងឆេះឡាំងស្នោ។ ភ្លាមនោះត្រូវបានកូនៗរបស់ឈ្មោះសួង សឿង បានពន្លត់ទាន់ មិនបង្កអោយឆេះបន្តទៀតឡើយ ។
ពេលឃើញដូចនោះ ឈ្មោះសំណាង ពន្លឺ (ជនរងគ្រោះ) បានឃាត់ជនសង្ស័យ ដោយសួរ ថាហេតុអ្វី បានជាដុតផ្ទះគេអញ្ចឹង ដឹងថាឆេះដល់ផ្ទះគេផ្សេងទៀតឬអត់? ពេលនោះ ជនសង្ស័ឆ្លើយថា៖ បើឆេះចាំគិតទៀត ជារឿងគ្រួសារអញទេ ភ្លាមនោះឈ្មោះសំណាង ពន្លឺបានចាប់ក្របួច កអាវជនសង្ស័យ ហើយអ្នកទាំងពីរក៏បានប្រវាយប្រតប់គ្នា ជនសង្ស័យក៏បានចាក់ទៅលើជនរងគ្រោះ(ដោយវត្ថុរឹង ស្រួច) បណ្តាលអោយមុតត្រូវចំស្មាខាងឆ្វេងចំនួន៤កន្លែង និងត្រូវចំឆ្អឹងជំនីខាងឆ្វេងចំនួន១កន្លែង បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន ។
ក្រោយពេលទទួលបានព័ត៍មានខាងលើនេះភ្លាម កម្លាំងនគរបាលស្រុក បានចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនឈ្មោះសៀ តុងសេង យកទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ត តាមនីតិវី ៕

អត្ថបទដែលជាប់ទាក់ទង