ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ក្នុង​អំពេីឆក់កាបូបពីរនាក់ត្រូវបានកំ​លាំ​ងនគ​រ​ បាលឃាត់ខ្លួនបានម្នាក់ភ្លាមៗបន្ទាប់ពីធ្វេី​សកម្មភាពឆក់កាបូប ពីជនរងគ្រោះ​នៅតាមផ្លូវជា​តិលេខ៣​ មុនថ្ងៃ​ចូលឆ្នាំថ្មី​

124


ខេត្ដកំពង់ស្ពឺ​ ÷ កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំ​ច​ សំរិទ្ធិស័ក​ ពុទ្ធ​សករាជ​ ២៥៦២ ត្រវនឹងថ្ងៃទី១៣ ខែ​មេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១៥នឹង០០​ នាទីកំលាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលព្រះនិពាន្វ​ បានស​ហការជាមួយកំលាំងប្រជាការពារភូមិព្រៃទទឹងឃុំព្រះនិពាន្វ​ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គុណ សុភ័ក្ត​ ភេទប្រុស​ អាយុ២០ឆ្នាំ​ នៅភូមិទួលសម្បូរសង្កាត់ប្រវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ពាក់ព័​ន្ធករណីឆក់កាបូបនៅលើផ្លូវជាតិលេខ៣​ ចំណុចខាងជើងផ្សារដើមត្រាង​ ជនរងគ្រោះឈ្មោះ ញ៉ក ហួយ ភេទស្រី​ អាយុ២៥ឆ្នាំ​ នៅភូមិខ្នាចត្បូង​ ឃុំបឹងក្រាញ់ខាងជើង​ ស្រុកបាទី​ ខេត្តតាកែវ(ជា​ក​ម្មករទេីបមកពីប្រទេសថៃ)​ បានជិៈម៉ូតូមួយគ្រឿងម៉ាកC125​ ពណ៌ខ្មៅ​ សេរី​ ២០១៧​ ស្លាក​លេខ ប​.​បន្ទាយមានជ័យ​ P​-1843​ ធ្វើ​ដំណើរ​រួមជាមួ​យ​ក្រុម​គ្រួសារ​(កូន​២នាក់)​ វិលត្រឡប់​ទៅស្រុកកំ​ណើតនៅតាកែវ​ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យ​ ២នាក់​ ជិះម៉ូតូម៉ាក​C125​ មិនចាំស្លាកលេខ ជិះតាមពី​ក្រោយធ្វេីការ​ឆក់កាបូប​ជនរងគ្រោះរួចជិះម៉ូតូ​គេចខ្លួន​ដោយមា​នការផ្ដល់កិច្ចសហការពីបងប្អូនប្រជាពលរដ្ឋ​ ជិះ​តាម​និងស្រែ​កថាចោរៗ​ ជនសង្ស័យ​ជិះមកដល់​ចំណុចផ្លូវលេខ​ ១៣០​ ស្ថិតក្នុង​ភូមិព្រៃទទឹងកំលាំ​ងនគរបាលកំពុងតែល្បាត​បានសហការនឹងកំលាំ​ង​ ប្រជាការពារភូមិ​ ព័ទ្ធ​ចាប់ឃាត់ជនសង្ស័យបា​ន​​ ម្នាក់​ ដោយសារតែជនសង្ស័យម្នាក់ទៀតបាន​បេីករត់រួចពីការស្ទាក់​ ក្រោយធ្វេីការ​ឃាត់ខ្លួន​ដក​ហូតបានការបូបដៃ​ មួយក្នុងនោះមាន​ ÷ខ្សែរក មួ​យខ្សែប្រភេទច្រវ៉ាក់ឆាប​(លោហៈ​ធាតុ​សង្ស័​យ​ជាប្លាទីន​)​ ជញ្ជៀន​ មួយវង់​មាស​ ទូរស័ព្ទដៃមួយគ្រឿង​ លុយខ្មែរ ១,៤០០,០០០រៀល​លុយ​ ប្រាក់​ដុល្លា​ $10​ និងលិខិតឆ្លងដែន​មួយក្បាល​។

តាម​ការបញ្ជាក់​​ពី​នគរបាលបានឲ្យដឹងថា​ជនស​ង្ស័យ​ ដែលគេចខ្លួនគឺជាអ្នកបេីកម៉ូតូ​ ចំណែកជន​សង្ស័យដែលចាប់បានគឺជាអ្នកធ្វេីសកម្មភាពឆក់កាបូបពីជនរងគ្រោះ​ ពេលឆក់បានក៏បេីករត់គេច​ដោយសារគេដេញតាមទេីបទំលាក់ម្នាក់ចុះសិនដេីម្បីគេចបានស្រួល។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានប​ញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ​ ដេី​ម្បី​កសាងសំណុំ​រឿង​ បញ្ជូនទៅអយ្យការនិងបន្ដចំណាត់ការស្វែង​រកជនសង្ស័យពាក់ព័ន្ធ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង