ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយ៤នាក់ជាប់អន្ទាក់ប៉ូលិសករណីវាយ ប្លន់ម៉ូតូនៅទួលសង្កែ

111


ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថា ដោយស្តីពីលទ្ទផលបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស(គំរាមវាយប្លន់យកម៉ូតូ១គ្រឿងC125ពាក់ស្លាកលេខ1HF1348)
នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩ម៉ោងជិត២រំលងអាធ្រាត នៅចំនុចផ្លូវបេតុងក្រុមទី១ ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ។ក្រុមជនសង្ស័យ៥នាក់ដោយជិះ៣គ្រឿងC125បានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះ។លុះព្រឹកឡើងនៅថ្ងៃខែឆ្នាំដដែល វេលាម៉ៅង៧ជនរងគ្រោះគាត់បានមក ដាក់ពាក្យបណ្តឹងបន្ទាប់ពីបានទទួល ពាក្យបណ្តឹងកំលាំងជំនាញខណ្ឌ+ប៉ុស្ត៍បាន បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់និងដកម៉ូតូជនរងគ្រោះមកវិញ។
-ជនសង្ស័យទី១/ឈ្មោះចាន់ សម្ភស្សភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅខណ្ឌពោធ៍សែនជ័យ(មានសារធាតុញៀន)។
-ជនសង្ស័យទី២/ឈ្មោះគ្រឿន ធារ៉ូតភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់ នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ(មានសារធាតុញៀន)។
-ជនសង្ស័យទី៣/ឈ្មោះសៅ មករាភេទប្រុសអាយុ១៨ឆ្នាំមុខរបរ គ្មានស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។
-ជនសង្ស័យទី៤/ឈ្មោះម៉ាត់ ម៉ានស៑ូតភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។
ដកហូតសំភារៈរួមមាន
១/ម៉ូតូC125១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ1HF1348ភពលេខតួ+ម៉ាសុិន125ME53332 H បានប្រគល់ជូនជនរងគ្រោះវិញ។
២/ទូរសព្ទ័១គ្រឿងម៉ាកអាយហ្វូនពណ៍ស។
លោកអធិការបន្តទៀតថានៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះគាត់បានជិះម៉តូម្នាក់ឯង តាមបណ្តោយផ្លូវ៧០ពីកើតទៅលិច។លុះពេលជិះដល់កន្លែងកើហេតុខាងលើក៏ មានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូC125 ចំនួន៣គ្រឿង បានកៀម៉ូតូជនរងគ្រោះឲ្យ ឈប់រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ ដោយដៃព្រមទាំង គំរាមឲ្យជនរងគ្រោះថយ ចេញពីម៉ូតូព្រមទាំង ប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើយកម៉ូតូរបស់ ជនរងគ្រោះជិះគេចខ្លួន បាត់ទៅលុះព្រឹកឡើង ម៉ោង៧ជនរងគ្រោះ បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្ត៍រដ្ធបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកំលាំង ជំនាញ ប៉ុស្ត៍បានបើកការស្រាវជ្រាវឈាន ទៅឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំនុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ ក្រុម១សង្កាត់ទួលសង្កែទី១។ ព្រមទាំងបានសហការ ជាមួយប៉ុស្ត៍ជ្រោយចង្វារ ដកបានម៉ូតូជនរងគ្រោះមកវិញ។
ចំពោះមុខអធិការដ្ធានបានស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង