ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អន្តរកាលមិនទាន់កន្លងផុតធ្វើអោយស្ថានភាពអាកាសធាតុ ខ្យល់កន្ត្រាក់ភ្លៀងផ្គរបន្តកើតមានជាបន្តទៀត និងសីតុណ្ហភាពបន្តកើនឡើងកំដៅចាប់ 37 ទៅ 40 អង្សាសេ

82


ភ្នំពេញ៖ ក្រសួងធនធានទឹកប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថា ដោយសារអន្តរកាលមិនទាន់កន្លងផុត ធ្វើអោយស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខ្យល់កន្ត្រាក់ភ្លៀងផ្គរបន្តកើតមាន ជាបន្តទៀតនិងសីតុណ្ហភាពបន្តកើនឡើងកំដៅចាប់ 37 ទៅ 40 អង្សាសេ។

នៅថ្ងៃទី 18 ខែមេសាឆ្នាំ 2019 នេះទេ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តី ជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 24 ខែមេសាឆ្នាំ 2019។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយយោងតាម ការតាមដានស្ថានភាពអាកាសធាតុ ព្យាករណ៍ជាប្រចាំ សង្កេតឃើញថា កន្លងមកដោយសារឥទ្ធិពល នៃច្រលងសម្ភាធទាប បានអូសបន្លាយលើកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរតែចាប់ពីថ្ងៃទី 19 ខែមេសាទៅឥទ្ធិពលជ្រលងសម្ពាធទាប និងចុះខ្សោយស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែមេសាបណ្ដារាជធានីខេត្តមួយ ចំនួនភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង សីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងក្នុងចន្លោះ 37 ទៅ ៤0អង្សាសេ។

សូមឲ្យសាធារណជនសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ រយៈពេលអន្តរកាលមិនទាន់ឆ្លងផុត ទៅរកប្រក្រតីភាពឡើងវិញនោះទេ។

អត្ថបទដែលជាប់ទាក់ទង