ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តនីដីកាបង្រ្កាបក្រុមប្រជាពលរដ្ឋប្រមាណជាង 300 គ្រួសារ មកពីបណ្តាខេត្តផ្សេងៗ ចាប់យកដីរបស់លោកជុំ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាម

184

មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី 18 ខែមេសាឆ្នាំ 2019 នេះមានក្រុមប្រជាពលរដ្ឋប្រមាណជាង 100 គ្រួសារបាននាំគ្នាមកយកដើមឈើមកបាំងបិទផ្លូវជាតិលេខ 4 នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

ហេតុការណ៍យកគល់ឈើឬមែកឈើមកដាក់របាំងបិទផ្លូវនេះដោយសារក្រុមប្រជាពលរដ្ឋទាំងនោះគាត់តវ៉ា ជាមួយនឹងការចុះអនុវត្តដីការបស់ តុលាការលើដី លោក ជុំ សាវុធ ស្ថិតនៅទីតាំងខាងលើ ។

ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩:០០ព្រឹកនេះនគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែកគ្នាទៅវិញដែរ ។

បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបានធ្វើការចុះអនុវត្តដីកា នៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា 300 គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជុំ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។រហូតមកដល់ម៉ោងប៉ុន្មានជា 10 ព្រឹកនេះឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណជា 90 ភាគរយហើយដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។

លោកមេឃុំ បញ្ជាក់ជូនថាក្រុមប្រជាពលរដ្ឋប្រមាណជាង 300 គ្រួសារនេះខ្លះមកពីសង្កាត់លេខ 1 ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួន នៃស្រុកកំពង់សិលានៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះ មកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរ មានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺជាដើម ៕

អត្ថបទដែលជាប់ទាក់ទង