ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធហែលទឹកប្រកាសរៀបចំវគ្គបំពាក់បំប៉ន មន្រ្តីបច្ចេកទេសមុនពេលធ្វើជាម្ចាស់ផ្ទះ

110


ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសរៀបចំ វគ្គបំពាក់បំប៉នមន្រ្តីបច្ចេកទេសរបស់ខ្លួនដែលមាន
រយៈពេល៤ ថ្ងៃទីចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ក្រោមការឧបត្ថម្ភថវិកាប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកហែមគីរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាវគ្គនេះនឹងមានសិក្ខាកាម ចូលរួម៦០នាក់វិទ្យាស្ថានជាតិអប់កាយ និងកីឡាចំនួន២០នាក់ និងមន្រ្តីបច្ចេកទេស៤០នាក់ ដែលគ្រូឧទ្ទេសជនជាតិសិង្ហបុរី Ang Peng Wee ជានាយកបច្ចេកទេសនៃសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍។
លោបានបន្តថាវគ្គនេះបង្កើតឡើងដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង