ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំរាមសម្លាប់មេភូមិ ២ដង ត្រូវសមត្ថកិច្ចចាប់ខ្លួន

68

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្យិ៍ច្បារអំពៅ២ ចាប់ខ្លួន បន្ទាប់ពីធ្វើសមកមភាពជាក់ស្តែង ដោយយកកាំបិតប៉័ងតោ ដេញកាប់មេភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។
-ជនរងគ្រោះឈ្មោះខៀវ ជួង ភេទ ប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ ស្នាក់នៅផ្ទះលេខ០២ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះសយ ថាន់ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បើតាមការរៀបរាប់របស់មេភូមិដើស្លែង កាលពីថ្ងៃទី២៤-០៤-២០១៩ ម៉ោង១៤និង៣០នាទី ជនរងគ្រោះកំពុងធ្វើការ នៅក្នុងទីស្នាក់ការភូមិដើមស្លែង (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យដើរមក ជិតកាន់កាំបិតប៉័ងតោស្រែកឡូឡា រួចជនរងគ្រោះក៏ចេញទៅសួរថា ម៉េចបាន មកស្រែកឡូឡា នៅទីនេះ? ជនសង្ស័យក៏ជេរប្រមាថ និង យកកាំបិតបំរ៉ុងតោបំរុងកាប់ជនរងគ្រោះទៀត ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ជួយចាប់ជនសង្ស័យ រួមនិងកាំបិតប៉័ងតោ០១ យកមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់។

កន្លងមកកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យប្រើកាំបិតប័ងតោ មកគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះម្តងរួចមកហើយ។

អត្ថបទដែលជាប់ទាក់ទង