ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ម្នាក់​បង់​រំលស់​ដី​១០ឆ្នាំ​ ពី​ក្រុមហ៊ុន​ 7NG នៅតំបន់អរីយក្សត្រ ទាល់តែស្រែកយំប្រាប់បណ្ដាញសង្គម ទើបក្រុមហ៊ុនប្រគល់ដី 3 ប្លង់ឱ្យ, ចំណែកប្រជាពលរដ្ឋរាប់រយនាក់ទៀតកំពុងតែពុះកញ្ជ្រោល

123

ភ្នំពេញ៖ គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mech Seyha បានបង្ហោះសារលេី​បណ្តាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីរបស់ខ្លួននៅតំបន់​ 7NG ដោយមដោយមានការរៀបរាប់ថា«តេីទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង Samdech Hun Sen, Cambodian Prime Minister។ ដី​7NG​ បង់រំលោះ​ 10​ឆ្នាំហេីយ​ បង់ផ្តាច់ក៏ច្រេីនឆ្នាំដែរ​ បានទទួលលិខិតកាន់កាប់​ តែមិនដឹងដីនៅទីណា​ ទៅសួរក្រុមហ៊ុន​ សន្យាពីមួយឆ្នាំទៅមួយឆ្នាំ​ ដោយថាខែវស្សាចាក់ដីអត់បាន​ ទៅដល់ទីតាំង​ 7NGផ្ទាល់​ ដីដែលគេសន្យាអោយ​ ឥឥទ្បូវគេសង់ខូនដូអស់ហេីយ។

បន្ទាប់ពីស្រែកយំឱ្យសម្ដេចជួយលើបណ្ដាញសង្គមហ្វេសប៊ុកលោកម៉េចសីហា ( Mech Seyha )កាលពីថ្ងៃទី 24 ខែមេសាឆ្នាំ 2019 បានជួបពិភាក្សាផ្ទាល់ជាមួយលោកឧកញ៉ាស្រីចាន់ថនដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ។ បន្ទាប់ពីជួបចរចាលោកក៏បានទទួលបានដីចំនួន 3 ប្លង់ដែលក្រុមហ៊ុននឹងប្រគល់ឱ្យតាមការទាមទាររបស់លោក។ ជាមួយគ្នានោះលោកក៏បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា
“ក្រោយមេឃភ្លៀងគឺស្រទ្បះ បានប្តូរផ្លាស់ព្រោះគុណធម៌”។
លោកបានបន្ថែមទៀតថា “ថ្ងៃនេះខ្ញុំបាទបានជួបលោកឧកញ្ញា ស្រីចាន់ថន អគ្គនាយកក្រុមហ៊ុនSky Land ក្នុងការដោះស្រាយភាពយល់ច្រលំក្នុងការយឺតយ៉ាវជូនដីទ្បូទៅកាន់អតិថិនក្រុមហ៊ុន7NG។ ក្រោយការពិភាក្សាគ្នា ខ្ញុំបាទបានយល់ច្បាស់ថាក្រុមហ៊ុន7NGនិងក្រុមហ៊ុនSky Landគឺម្ចាស់ពីរផ្សេងគ្នា និងមិនមានអ្វីពាក់ពន្ធ័គ្នាទេ ក្នុងនោះដែរលោកឧកញ៉ា ស្រីចាន់ថន ក៏បានសម្របសម្រួលជួយខ្ញុំបាទបានកាត់ដី3ប្លង់រួចរាល់ហើយ មិនលើសពីនោះទៀត លោកឧកញ៉ា ស្រីចាន់ថន ដោយបានដឹងថាខ្ញុំជាអតីតប្រធានអង្គកាជំនាញយុវជនឈានមុខ លោកមានចិត្តស្រឡាញ់កិច្ចការសង្គម ជួយយុវជន គាំទ្រស្មារតីបញ្ញាជន លោកឧកញ៉ា ក៏បានជួយជំរុញឧបត្ថម្ភ ដល់អង្គការអោយដំណើរការឡើងវិញ លើផ្នែកសិល្បតន្ត្រី សិប្បកម្ម កិច្ចការសង្គម ជំនាញឯកទេសយុវជន និងធានាលើការងារយុវជនក្រោយបញ្ចប់ការសិក្សា និងបន្តសិក្សាគំរោងពង្រីកវិស័យអប់រំ បើកសាកលវិទ្យាល័យលើទីក្រុងរណបSky Landផងដែរ។ ខ្ញុំបាទពិតជាសូមអរគុណដល់លោកឧកញ្ញាស្រីចាន់ថន និងសូមជូនពរលោកឧញ្ញាជួបតែសុខគ្រប់ប្រការ និងសូមអរគុណជាខ្លាំងចំពោះបងប្អូនសារព័ត៌មាន និងមិត្តក្នុងfacebookដែលបានជួយShare និងផ្តល់យោបល់ល្អៗ សូមអរគុណ។

បញ្ជាក់ បើសិនជាបងប្អូនអតិថិជនក្រុមហ៊ុន7NGចង់សួរព័ត៌មាន សូមអញ្ចើញមកក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាហើយក្រុមហ៊ុនរក្សាគោលជំហរដោះស្រាយជូនបងប្អូន និងក្រុមហ៊ុនធានាថាមានដីជូនបងប្អូនទាំងអស់គ្នាពិតប្រាកដមែន សូមកុំបារម្ភ “។

ជាមួយបញ្ហារឿងដីធ្លីដែលទិញបង់រំលស់រាប់សិបឆ្នាំពីសំណាក់ប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនសេវេនអេនជីនៅតំបន់អរិយសាត់នេះនៅមានប្រជាពលរដ្ឋជាច្រើនបានកំពុងអង្គុយចាំមើលដំណឹងល្អពីក្រុមហ៊ុនថាតើដល់ពេលណាទើបក្រុមហ៊ុនប្រគល់ដីឲ្យពួកគាត់ព្រោះពួកគាត់បានបង់ចប់សព្វគ្រប់រួចរាល់អស់ហើយមានតែលើក្រដាសចំណែកដីមិនដឹងជានៅទីណា។

លោក អ៊ុំ សុគន្ធា អាយុជាង៥០ឆ្នាំ បាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី 25 ខែមេសានេះថា គាត់បង់រួចរាល់ហើយតើក្រមហ៊ុន ជាយកលុយគាត់ហ្នឹងទៀតរកស៊ីចងការធ្វើមានធ្វើបានហើយមិនប្រគល់ដីឲ្យពួកគាត់នោះទេ។ លោកបន្តថា ដីគាត់ពីប្លង់បង់រួចរាល់អស់ហើយមិនដឹងជាដីនៅទីណាក្នុងរយៈពេលពីរឆ្នាំហើយ ។ លោកបានបន្ថែមថា បើសិនជាបង់លុយយឺតគេពិន័យគិតការក្នុងមួយថ្ងៃ 5 ដុល្លារ។ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់បានបង់ចប់សព្វគ្រប់រួចហើយដីចំនួនពីរប្លង់របស់គាត់មិនដឹងនៅទីណា ប៉ុន្តែក្រុមហ៊ុនមិន បានផ្ដល់ដីឲ្យគាត់ទេ ឲ្យ តែប្លង់មើលតែក្រដាស ចំណែកដីមិនដឹងនៅទីណា។ លោកបានបន្ថែមថា ចាំមើលក្រុមហ៊ុនពេលណាប្រគល់ដីឲ្យឬក៏ចេះតែដីឡើងថ្លៃចេះតែរុញៗ ទៅធ្លាក់ដល់ណាធ្លាក់ដល់ណី។ លោកបានលើកឡើងថា គួរណាក្រុមហ៊ុនចេញសេចក្តី ជូនដំណឹងមួយអញ្ជើញអ្នកទិញទៅប្រគល់ទទួលដីស្របច្បាប់លើដីពិតប្រាកដ មិនមែនចេះតែដីមាននៅលើប្លង់ក្រដាស ចេះតែនិយាយ និយាយអោយរួចតែពីមាត់ ។ ពីរឆ្នាំហើយលោកក្រុមហ៊ុនសេវេនអែនជី ល្មមប្រគល់ដីឲ្យអ្នកទិញហើយព្រោះគេបង់លុយរួចរាល់អស់ហើយ ។ លោកថាល្មមហើយសន្យា 10 ឆ្នាំឥឡូវឡើង 12 ឆ្នាំហើយ។

សូមបញ្ជាក់ថា ដីឡើងថ្លៃ ក្រឡៃចិត្តថ្លៃឲ្យភ្លេចរឿងដើម។ អ្នកមានៗ ស្រុកយើងគេចូលចិត្តរកសុី របរចឹងមែន បានឆាប់មាន។

​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mech Seyha បានបង្ហោះសារលេី​បណ្តាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីរបស់ខ្លួននៅតំបន់​ 7NG ដោយមដោយមានការរៀបរាប់ថា«តេីទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង Samdech Hun Sen, Cambodian Prime Minister។ ដី​7NG​ បង់រំលោះ​ 10​ឆ្នាំហេីយ​ បង់ផ្តាច់ក៏ច្រេីនឆ្នាំដែរ​ បានទទួលលិខិតកាន់កាប់​ តែមិនដឹងដីនៅទីណា​ ទៅសួរក្រុមហ៊ុន​ សន្យាពីមួយឆ្នាំទៅមួយឆ្នាំ​ ដោយថាខែវស្សាចាក់ដីអត់បាន​ ទៅដល់ទីតាំង​ 7NGផ្ទាល់​ ដីដែលគេសន្យាអោយ​ ឥទ្បូវគេសង់ខូនដូអស់ហេីយ​

លោកឧកញ៉ា​ ឌួង​ ឆាយ​ ​ ក៏បាន​មានការលេីកឡេីងថា៖​ «គិតអីចេះខុស នៅមានអ្នកគ្រួសារមានទុក្ខ រវល់ខកខានបង់យឺត ត្រូវគេលុបកិច្ចសន្យាចោលទៀត»។

បណ្តាញសង្គមលើកឡើងថា អាណិតពលរដ្ឋខ្មែរយើងណាស់! តែងតែ ទទួលការធ្វើបាប គ្រប់រូបភាព ពីអ្នកមានលុយនិង អ្នកមានអំណាច! តែពេលខ្លះ ពួកគេប្រើរូបភាពមនុស្សធម៌ ជាការបិទបាំងប៉ុណ្ណោះ។ដីឡើងថ្លៃ ក្រឡៃចិត្តថ្លៃ អោយភ្លេចរឿងដើម។អ្នកមានៗ ស្រុកយើងគេចូលចិត្តរកសុី របរចឹងមែន? បានឆាប់មាន?

នៅ រសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ លោក ម៉ិច សីហា ជា ប្រជាពលរដ្ឋ ដែល បាន ទិញ ដី បង់ រំ លោះ រាប់ ឆ្នាំ ជាមួយនឹង ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ នៅ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បាន លើកឡើងថា មកដល់ ខែមេសា នេះ លោក បាន បង់លុយ គ្រប់ ចំនួន តាម កាល ព្រមព្រៀង ដោយមាន ទាំង ឯកសារ ត្រឹមត្រូវ ហើយ តែ ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ មិន ព្រម ប្រគល់ ដី នោះ ឲ្យ លោក និង ប្រជាពលរដ្ឋ ជាច្រើន រយ នាក់ ផ្សេងទៀត ទេ ។

លោក ម៉ិច សីហា បាន ស្នើសុំ អន្តរាគមន៍ ពីស ម្តេច តេ ជោ ហ៊ុន សែន ដោយ លោក សរសេរ លើ ហ្វេ ស ប៊ុ កថា “ តើ ទេវតា អាច ជួយ ពួក ខ្ញុំ បានទេ សូមជួយ ពួក ខ្ញុំ ផង ។ Samdech Hun Sen, Cambodian Prime Minister ។ ដី 7NG បង់ រំ លោះ 10 ឆ្នាំ ហើយ បង់ ផ្តាច់ ក៏ ច្រើន ឆ្នាំ ដែរ បានទទួល លិខិត កាន់កាប់ តែ មិនដឹង ដី នៅទីណា ទៅ សួរ ក្រុមហ៊ុន សន្យា ពីមួយ ឆ្នាំទៅ មួយឆ្នាំ ដោយ ថា ខែវស្សា ចាក់ដី អត់ បាន ទៅដល់ ទីតាំង 7NG ផ្ទាល់ ដី ដែល គេ សន្យា អោយ ឥ ទ្បូ វ គេ សង់ ខូ ន ដូ អស់ហើយ ពេលនេះ តំណាង ក្រុមហ៊ុន រក លេស ដោះស្រាយ ហើយ អតិថិជន ចាំ ពីមួយ ឆ្នាំ ទីមួយ ឆ្នាំ យូរ សែន យូរ ” ។
លោក ម៉ិច សីហា បន្តថា “ យកលុយ គេ មុន ទៅហើយ ហេតុអ្វី មិនអោយ របស់ ។ នេះ គេ ហៅថា ប្រើពេល បោក មនុស្ស ហើយ ។ ហេតុអ្វី ធ្វើបែបនេះ ? លុយ គេ ខំ រក អ្នក ខំ ចាយ ចំណាយ មិន គិត បោក ពួក ខ្ញុំ អ្នកក្រ ពួក ខ្ញុំ មិនដែល ស្គាល់ ល្អ ដូច អ្នកមាន ចិត្ត អ្នក ស្រែក ឃ្លាន ហ៊ាន យកលុយ ខ្ញុំ តែ មិន មក ដោះស្រាយ អោយ ពួក ខ្ញុំ ។ ពិតជា ឈឺចាប់ ណាស់ ” ។
ជុំវិញ ករណីនេះ លោក ឧកញ៉ា ស្រី ច ន្ធូ ថៅកែ ក្រុមហ៊ុន 7NG មិនអាចសុំការបំភ្លឺបានទេ៕

អត្ថបទដែលជាប់ទាក់ទង