ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់មានប្តី ឯប្រុសមានប្រពន្ធ មកលួចឡើងដ្ឋានសួគា៍ជាមួយប្រុសស្នេហ៍ នៅផ្ទះសំណាក់ ហើយបុរស់នោះដាច់ខ្យល់ស្លាប់

181

រាជធានីភ្នំពេញ​ ៖ បុរសស្រ្តី២នាក់ ដែលមានប្ដីមានប្រពន្ធរៀងខ្លួន​ បានមកលួចលាក់​បង្កេីតភ្លេីងស្នេហ៍ថ្មី​ ដោយខាងប្រុសនឹកពេក​ ខំបើក​រថយន្តស្កាត់ពីពោធិ៍សាត់​​ មកដល់ភ្នំពេញ​ ឡេីងផ្ទះសំណាក់ ម្កុដ​មាស រួមរ័កស្នេហាពុះកញ្រ្ជោលយ៉ាងខ្លាំង បែរជាខាងប្រុសមានអាការៈមិនស្រួលខ្លួន សង្ស័យខ្យល់គរ ក៏គាំងបេះដូង ទេីបបេីកទ្វារហៅបុគ្គលិកផ្ទះសំណាក់ មកជួយលេីកចុះមកក្រោមដេីម្បីដឹកយកទៅមន្ទីរពេទ្យ​ តែដាច់ខ្យល់ស្លាប់បាត់ កាលពីវេលាម៉ោង​២រំលង​អធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅក្នៅក្នុងផ្ទះសំណាក់ម្កុដ​មាសនៅតាមផ្លូវបេតុង​ ភូមិ​ទ្រា​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សពជនរងគ្រោះ​មានឈ្មោះ​ អឿន​ ប៊ុនធឿម​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ គ្រូ​បង្រៀន​ភាសា​កូរ៉េ​ មានស្រុកកំណើត​ ភូមិ​កោះវត្ត​ ឃុំខ្នារ​ទទឹង​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​ ជិះរថយន្ត​កាម៉ារី​បាឡែន​ ពណ៌ស​ ពាក់ស្លាកលេខ​ពោធិ៍​សាត់​ 2B-1583 ។

ចំណែក​នារី​ជាសង្សារ​ មានឈ្មោះ​ វ.ភ.ម​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​លក់​គ្រឿង​ក្រអូប​ ស្នាក់នៅ​ផ្ទះជួល​ ក្នុងភូមិ​ដំណាក់ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​។

​តាម​សម្តី​នារី​ជាសងសង្សារបានិយាយថា​ រូប​នាង​និង​ជនរងគ្រោះ ​បានលួច​មាន​ទំនាក់ទំនង​គ្នា​ បានរយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ​ ទោះបី​ដឹងថា​ ​បុរស​ខាងលើ​មានប្រពន្ធ​និងកូន១​រួចមក​ហើយ​ ហើយរូបនាងក៍មាន​ប្តីដែរ​ លុះ​មកដល់​ថ្ងៃ​កើតហេតុ​ បុរស​ជាសង្សារ​ ជនរងគ្រោះបាន​ឡើង​ពី​ខេត្ត​ ពោធិ៍​សាត់​ មកណាត់​ជួប​គ្នា​នៅ​ ភ្នំពេញ​ ម៉ោង​៩យប់​ ជួបគ្នា​នៅផ្ទះ​សំណាក់​ម្តុំ​ ផផ្សារសូរិយាម៉ល​ ខណ្ឌដូនពេញ​ តែមក​ដល់ផ្ទះ​សំណាក់​ នៅ​ខណ្ឌ​ដូនពេញ​ អត់មាន​បន្ទប់ភ្ញៀវពេញ​ ទើបពួក​នាង​ក៍បាន​ នាំមក​ជួល​ផ្ទះ​សំណាក់​កេីតហតុខាងលើ​ដេក​ ហើយ​មុន​និង​ដេក​បុរស​ជា​សង្សារ​ បាន​ផឹក​ស្រាបៀរ​ ជាមួយ​មិត្ត​ភក្ត័​ផ្សេង​ទៀត​ អស់​ចំនួន​២កំប៉ុង​រួច​មកហើយ​ ។ ហើយ​រូប​នាង​ ក៍បាន​រួម​រក័​គ្នា​បានមួយ​ដង​ ក៍ដេកលក់​អស់​ទៅ​ ។ លុះ​មក​ម៉ោង​កើតហេតុ​ ប្រប្រហែល២រំលងអធ្រាត្រ​ រូបនាង​ក៍​ស្រាប់តែ​ ឮបុរស​ជាសង្សារ​មានអាការៈ ដកដកដង្ហើមឮៗ​ ដូចមនុស្សឡើងស្លេស្ម៍ខុស​ប្រក្រតី ទើប​រូបនាងងេីបមកហៅឈ្មោះបុរសជាសង្សារ​ដែរ​ ​និង​យក​ដៃ​រឹត​ទ្រូង​ តែបុរស​ជា​សង្សារ​បានបាត់​មាត់​បាត់​ក​ ទេីបរូបនាង​បានចុះ​រត់មក​ហៅ​បុគ្គលិក​ផ្ទះ​សំណាក់​អោយឡេីងទៅ​ជួយ​ តែពេល​ម្ចាស់​ផ្ទះ​សំណាក់​ បានបី​បុរស​ជា​សង្សារ​ ចុះ​មកដាក់​ កង់បី​ដើម្បី​យក​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ តែពេល​មកដល់​ជាន់ក្រោម ម្ចាស់​កង់បី​ ថា​បុរស​ជាសង្សារ​បាន​ ស្លាប់​បាត់​ទៅ​ហើយ​ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១​ ចុះមកពីនិត្យមេីលផងដែរ​ និងបានយកខ្សែមក​រុំព័ទ្ធកន្លែងកេីតហេតុ​ ដេីម្បីរង់ចាំខាងសមត្ថកិច្ចជំនាញចុះមក​កោសល្យវិច័យ​។ ចំណែកនារីជាសង្សារ​ត្រូវបាន​សមត្ថកិច្ច​នាំមកសាកសួរ​នៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ។

បច្ចុប្បន្នសមត្ថកិច្ចបច្ចេកទេស​កោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ​​ មិនទាន់បញ្ជាក់បុរសរូបនោះស្លាប់​ដោយសារមូលហេតុអ្វីនៅឡេីយ៕

អត្ថបទដែលជាប់ទាក់ទង