ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជាម្ចាស់ហាងអ៊ុតសក់ «ណាផា សាឡន» ចងកធ្វើអត្តឃាត សម្លាប់ខ្លួនសង្ស័យមានវិបត្តិស្នេហាឆាតជាមួយបុរសម្នាក់បណ្តើរ និងយំបណ្តើរ

83

ភ្នំពេញ៖ ស្ត្រីជាម្ចាស់ហាងអ៊ុតសក់យីហោ «ណាផា សាឡន» បានសម្រេចចិត្តចងកធ្វើអត្តឃាត សម្លាប់ខ្លួននៅ និង ចំរឹងបង្អួចស្លាប់ ចោល ប្តី និង កូនប្រុសស្រីតូចៗចំនួន ៣នាក់ ដោយសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំណុចហាងអ៊ុតសក់យីហោ «ណាផា សាឡន» ផ្ទះលេខ ៤១២ ផ្លូវលេខ ៣៥១ ភូមិតាងៅកណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

សពមានឈ្មោះ ថន គឹមស្រស់ អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ ហាងអ៊ុតសក់យីហោ «ណាផា សាឡន» មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ គេបានឃើញស្ត្រីរងគ្រោះ បានអង្គុយផឹកស្រាបៀរ អស់ចំនួន ២កំប៉ុង នៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ ដោយនិយាយឆ្លើយឆ្លង តាមឆាតជាមួយបុរសម្នាក់បណ្តើរ និង យំបណ្តើរផងដែរ។

ប្រភពដដែលបានបន្តទៀតថា លុះដល់យប់ឡើងនាងក៏បានចូលដេកជា មួយបុរស ជាប្តីនៅក្នុងបន្ទប់ជាធម្មតា លុះព្រឹកឡើងនៅពេលដែលប្តីងើបរៀបចំ ទៅធ្វើការ ក៏ស្រាប់តែឃើញ ស្រ្តីជាប្រពន្ធចង កជាប់នឹង ចំរ៉ឹងបង្អួចស្លាប់បាត់ទៅហើយ និង សង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាងតែងតែបានឆាតតាម ទូរស័ព្ទទាក់ទងជា មួយប្រុសផ្សេង និងមានវិបត្តិធ្ងន់ធ្ងរទើបបានជាសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និង កូនប្រុស ស្រី តូចៗទាំង ៣នាក់បែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ផ្ទះកើតហេតុ និង ធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យទៅលើសាកសពរបស់ស្រ្តីរងគ្រោះបានបញ្ជាក់ថា «នាងពិតជាបានស្លាប់ ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន» ទើបប្រគល់អោយ ក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតឯស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង