ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន មិនទទួលស្គាល់ថា ការផ្សាយលេីបណ្ដាញសង្គមហ្វេសបុកថាជា ព័ត៌មាន នោះទេ ហើយ ពិបាកទប់ស្កាត់

98

ភ្នំពេញ៖លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានបញ្ជាក់ប្រាប់ថា
រាល់ការផ្សាយនានា លេីហ្វេសប៊ុក គឺពិបាកនិងទប់ស្កាត់ណាស់ ជាពិសេសលោក មិនទទួលស្គាល់ថា ការផ្សាយលេីបណ្ដាញសង្គមហ្វេសបុកថាជា ព័ត៌មាន នោះទេ។

កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានបេីកកិច្ចប្រជុំ ជាមួយប្រតិភូក្រសួងព័ត៌មាន ដែលដឹកនាំដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅវិមានសន្តិភាព ។

បើតាមផេកហ្វេសប៊ុក លោកសាពង្ស វឌ្ឍនា ទឹកឈានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានថ្លែងថា
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានជំរុញឲ្យ ក្រសួងព័ត៌មានត្រួតពិនិត្យ បន្ថែមនិងជំរុញអោយបង្កេីតច្បាប់គ្រប់គ្រងតឹងរ៉ឹង ចំពោះបណ្ដារសារព័ត៌មាន លេីបណ្ដាញសង្គមហ្វេសបុក។ ក្នុងកិច្ចប្រជុំនោះលោក រដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការផ្សាយនានា លេីហ្វេសប៊ុកគឺពិបាកនិងទប់ស្កាត់ណាស់ ជាពិសេសលោកមិនទទួលស្គាល់ថា ការផ្សាយលេីបណ្ដាញសង្គមហ្វេសបុកថាជា ព័ត៌មាននោះទេ ដែលនេះជាហេតុនាំអោយការផ្សាយនានា មិនសូវមានទំនួលខុសត្រូវនិងជា បញ្ហាចម្បងអាចបង្កបញ្ហាដល់សង្គមជាតិ តាមរយៈការបំពុលដំណឹងលេីបណ្ដាញសង្គមហ្វេសបុក

លោកបានបន្ថែមថា ខ្ញុំក៏បានផ្ដាំផ្ញេីរដោយខ្លីបំផុតក្នុងអង្គប្រជុំថា៖ កាលណាអ្នកអ្នកសារព័ត៌មានក្លាយជាព្រះរាជអាជ្ញា ក្លាយជាចៅក្រម ក្លាយជាអ្នកចាក់រុក ក្លាយជាអ្នកនយោបាយ ក្លាយជាអ្នកវិភាគអស់ទៅហេីយ នោះអ្នកអានព័ត៌មាន មិនយូរមិនឆាប់ច្បាស់ជាក្លាយជា មនុស្សឆ្កួតជាក់ជាមិនខាន ព្រោះតែការបំពុលរបស់ អ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈអស់នោះ ធ្វេីអោយអ្នកអានភ័ន្តច្រឡំ ស ជា ខ្មៅ តាមតែអំណាចនៃការសរសេរបែបគ្មានវិជ្ជាជីវៈ ។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានដក ស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មកបញ្ជាក់ថា ” ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ស្ថាប័នព័ត៌មាន
ដែលមានច្បាប់ការពារ គឺមានតែប្រភេទសារព័ត៌មានតាមទូរទស្សន៍ សារព័ត៌មានតាមវិទ្យុ និងសារព័ត៌មានកាសែត ហើយការផ្សាយនៅតាមហ្វេសប៊ុក មិនមែនជាការផ្សាយព័ត៌មាននោះទេ ប៉ុន្តែបើសារព័ត៌មានOnlineមានច្បាប់ គឺ នឹងត្រូវអនុវត្តន៍តាមច្បាប់របបសារព័ត៌មានជាធរមាន ហើយក៏ជាមូលដ្ឋានដើម្បីតតាំងទៅតាមផ្លូវច្បាប់ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នៅក្នុងកិច្ចប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់”៕

អត្ថបទដែលជាប់ទាក់ទង