ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះប្រជាពលរដ្ឋ អធិការដ្ឋាននគរបាលស្រុកពញាឮ សូមការអធ្យាស្រយ័ ពីបងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយសារត្រូវបើកបរលើផ្លូវវាង ហើយឆ្ងាយ និងរដូវរាំងស្ងួត ទើបឆេះលឿន

128

កណ្តាល៖ ករណី អគ្គីភយ័ឆាបឆេះផ្ទះប្រជាពលរដ្ឋ អធិការដ្ឋាននគរបាលស្រុកពញាឮ បានសូមការអធ្យាស្រយ័ ពីបងប្អូន ប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយសារត្រូវបើកបរលើផ្លូវវាង ហើយឆ្ងាយ ទើបជាហេតុធ្វើអោយក្រុមការងាររថយន្តពន្លត់អគ្គីភយ័ មានការយឺតយ៉ាវ ហើយកត្តាអគ្គីភយ័ឆាបឆេះលឿន ព្រោះជារដូវរាំងស្ងួតផង កាលណាមានអគ្គីភយ័កើតឡើង អាចនិងធ្វើអោយមានការឆាបឆេះលឿនណាស់ ព្រោះចំហេះ នៃអណ្តាតភ្លើង បានបឺតស្រូប នូវបណ្តុំឧកស៊ឺសែន ធ្វើអោយថាមពលនៃកម្លាំងចំហេះកាន់តែខ្លាំង និងលឿនរហស័។
អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃព្រហស្បត្តិ៏ ទី២៥ ខែមេសា គ.ស២០១៩ វេលាម៉ោង១៦ និង៤៥នាទីមានករណី អគ្គីភយ័ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបឹងក្តុរ ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល បណ្តាលអោយឆេះលំនៅដ្ឋានប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន០២ខ្នង គឺផ្ទះទី១ ជាកម្មសិទ្ធិរបស់ឈ្មោះខោល ហ៉ីង ភេទស្រី អាយុ៦៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ មានទំហំ៨x១២ មានសមាជិករស់នៅទាំងអស ចំនួន១០នាក់(ស្រី៤នាក់) បណ្តាលឲ្យខូចខាត ១-ប្រាក់ចំនួន១០,០០០$ ២-ទូដាក់សំលៀកបំពាក់ចំនួន០៣ ៣-ម៉ូតូចំនួន០២គ្រឿង ៤-ខូចខាតសម្ភារះទាំងស្រុង។ ចំណែកផ្ទះទី២ ជាកម្មសិទ្ធិរបស់ឈ្មោះម៉េង សុខចិន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ មានទំហំ៦x៨ មានសមាជិករស់នៅទាំងអស់ ០២នាក់ប្តីប្រពន្ធ(មិននៅផ្ទះទេ) បណ្តាលឲ្យខូចខាត ១-ខូចខាតសម្ភារះប្រើប្រាស់ទាំងស្រុង ។

តាមការសាកសួរពីម្ចាស់ផ្ទះដែលឆាបឆេះដំបូង បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ដែលករណីឆេះនេះគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១៧និង៤៥នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីសភ័យអស់ចំនួន០៣គ្រឿង ១- រថយន្តពន្លត់អគ្គីភ័យស្រុកពញាឮ០១គ្រឿង ២-រថយន្តពន្លត់អគ្គីភ័យស្រុកមុខកំពូល០១គ្រឿង និង៣- រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកម្ពុជាតេលា០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង