ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មីជាង១០០០នាក់ ជួបជុំគ្នានិងដង្ហែលក្បួនឃោសនាបោះឆ្នោត

533

ខេត្តព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី លោកគង់ វិមានសមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ទទួលបន្ទុកបន្ថែមចុះជួយស្រុកសង្គមថ្មី លោករស់ ហេងប្រធានគណះកម្មាធិការគណបក្សស្រុកសង្គមថ្មីរួមនិងអនុប្រធានក្រុមកាងារ ប្រធានគណបក្សស្រុក ឃុំទូទាំងស្រុកសង្គមថ្មី រួមជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មីជាង១០០០នាក់នៅព្រឹកថ្ងៃទី០៧ កក្កដា២០១៨នេះបាន ជួបជុំគ្នានិងដង្ហែរ ក្បួនឃោសនាបោះឆ្នោត ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ស្របពេលដែលនៅតាមបណ្តាលរាជធានី ខេត្តនៅទូទាំងប្រទេសគណបក្សប្រជាជនបាននឹងកំពុងធ្វើពិធីនេះយ៉ាងអធឹកអធមនោះ។
លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីបានលើកឡើងថា នៅព្រឹកថ្ងៃទី០៧ កក្កដា២០១៨នេះ គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី បានធ្វើការជួបជុំ ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជ
ា ចូលរួមមកពីឃុំចំនួន៥ ដែលមានពលរដ្ឋចូលរួមចំនួន ១៣២៣នាក់ ស្រី ៥៥២នាក់ ជាមួយនឹងរថយន្ត ៣៦ គ្រឿង ម៉ូតូ២៧៧ គ្រឿង គោយន្តកន្ត្រៃ ៤៧ គ្រឿង។

លោកប្រធានក្រុមការងារបានបញ្ជាក់ទៀតថា ក្នុងការជួបជុំនេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង១០០០នាក់ បានទស្សនាការឡាយផ្ទាល់ពីទូរទស្សន៍បាយ័ន ខណៈដែល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានិងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦នៅភ្នំពេញ ។ ក្រោយកម្មវិធីឡាយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែនបានបញ្ចប់ នៅម៉ោងប្រមាណ៩ព្រឹកសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង១០០០នាក់ បានដង្ហែលក្បួនឃោសនាបោះឆ្នោតទៅតាមឃុំនីមួយនៃស្រុកសង្គមថ្មី ដោយមានអ្នករងចាំនៅតាមឃុំ មិនតិចជាង៣០០នាក់ឡើយ។

លោកសំ លាងទ្រី ក្នុងឱកាសនោះបានប្រសាសន៍ណែនាំ អោយសមាជិកបក្សទាំងអស់ត្រូវធ្វើការហែរ អោយមានសណ្តាប់ធ្នាប់ទៅតាមការគ្រោង ទុកតាមឃុំនិមួយៗ ហើយលោកអំពាវនាវអោយសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកសង្គមថ្មី អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ដើម្បីគាំទ្រសម្តេចតេជោហ៊ុនសែន ធ្វើនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀតសម្រាប់ប្រទេសជាតិយើង។
គួរបញ្ជាក់ថា៖នៅក្នុងពិធីដង្ហែរបក្សជាទ្រង់ទ្រាយធំ នៅក្នុងថ្ងៃទី១ក្នុងស្រុកសង្គមថ្មីនេះ គេសង្កេតឃើញសមាជិកបក្សគ្រប់រូប ពោពេញដោយស្នាមញញឹមនិងការតាំងចិត្តរួចជាស្រេច ដោយបានរៀបចំតុបតែងរថយន្ត គោយន្តកន្ត្រៃយ៍.ជាដើមដើម្បីចូលរួមហែរបក្ស ក្នុងទិសដៅដ៍មុតស្រួចគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោហ៊ុន សែនដឹកនាំប្រទេសជាបន្តទៅទៀតនៅអាណត្តិទី៦នេះ៕

អត្ថបទដែលជាប់ទាក់ទង