ឆ្នាំនេះការប្រកួតកីឡាសិស្សត្រូវបាន រៀបចំជាហ្គេមថ្នាក់ជាតិ
ភ្នំពេញ៖សម្រាប់ឆ្នាំ២០១៩នេះការប្រកួតកីឡា សិស្សមធ្យមសិក្សាត្រូវបានកែទម្រង់ពីការប្រកួតក្នុងទម្រង់ ធម្មតាទៅជាការប្រកួតកម្រិតជាតិដោយផ្ដល់ឲ្យសាមីសហព័ន្ធនីមួយៗជាអ្នកគ្រប់គ្រងលើបច្ចេកទេស ។
ការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះត្រូវបានប្រសិទ្ធិនាមថា(National School Games)ដែលបណ្ដាឆ្នាំកន្លងមក ការប្រកួតបែបនេះមានតែប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះអត្តពលកម្ម និង ប៉េតង និងវាយកូនឃ្លីលើតុតែប៉ុណ្ណោះ ។ ឆ្នាំ២០១៩ នេះកីឡាចំនួន១១ប្រភេទត្រូវបានដាល់ឲ្យមាននៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិ ។
កីលាទាំង១១ប្រភេទដែលគ្រោងនឹងដាក់ឲ្យមាននៅក្នុងការប្រកួតឆ្នាំដំបូងនេះមានប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ កីឡាហែលទឹក កីលាវាយសី កីឡាការាតេ-ដូ កីលាតេក្វាន់ដូWT(World Taekwondo)ដែលជាប្រភេទតេក្វាន់ដូរបស់កូរេខាងត្បូង និងតេក្វាន់ដូITF(International TaekwonDo Federation)ដែលជាប្រភេទកីឡាតេក្វាន់ដូរបស់កូរេខាងជើង ។ កាលពីចុងសប្ដាហ៍កន្លងមកលោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡាបានដឹកនាំអង្គប្រជុំមួយ ដោយមានតំណាងសហព័ន្ធទាំង១១ចូលរួម ។ការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះ នឹងធ្វើឡើងពីថ្ងៃទី១០ដល់១៩មិថុនានៅរាជធានីភ្នំពេញ ។
លោកព្រំ ប៊ុណ្ណយីបានប្រាប់ទៅអង្គប្រជុំថាចំពោះការប្រកួតនេះមានលក្ខណៈជាហ្គេមហេតុនេះតម្រូវ ឲ្យសហព័ន្ធកីឡាជាតិនីមួយៗត្រូវរៀបចំបទបញ្ជាបច្ចេកទេសឲ្យត្រូវតាមស្តងដារ ត្រៀមលក្ខណៈបច្ចេកទេស និងរដ្ឋបាលឲ្យបានល្អប្រសើរដូចជា ត្រូវរៀបចំសៀវភៅបទបញ្ជាបច្ចេកទេសនិងរៀបចំសិក្ខាសាលាណែនាំ ដល់ប្រតិភូកីឡារាជធានីខេត្ត៕