ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារកង្ហារឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ស្លាប់

110

ខេត្តកណ្តាល៖ នគរបាលស្រុកស្អាងបានឲ្យដឹងថា មានករណី កម្មករបោកគួកម្នាក់ ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង ដែលករណីនេះ កេីតហេតុថ្ងៃចន្ទ ៣កេីត ខែពិសាខ  ឆ្នាំកុរ ឯកសក័ ពស២៥៦២ ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង២៥នាទី នៅចំណុចរោងចក្របោកគួក (ហ្វេសិនខនសិុបខេមបូឌា) ស្ថិតក្នុងភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

អាករបាលស្រុកស្អាង បានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះឈ្មោះសន រដ្ផា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបោកគួក មានទីលំនៅសព្វថ្ងៃភូមិព្រែកថី ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃកេីតហេតុ វេលាម៉ោងខាងលេី ជនរងគ្រោះ បានចូលទៅធ្វេីការក្នុងរោងចក្រ បោកគួកដូចសព្វដង ក្រោយពេលក្ដៅពេក ជនរងគ្រោះបានដេីរទៅបើកកង្ហារ ពេលនោះ ជនរងគ្រោះបានឆក់ដួលសន្លប់តែម្តង ។ ករណីេះមូលហេតុ៖ កង្ហារឆ្លងចរន្តអគ្គីសនី ។ ភ្លាមៗកម្មករធ្វេីការក្នុងរោងក្រ  បានដឹកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកស្អាង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
 ក្រោយពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យ មេភូមិ មេឃំុ ចុះពិនិត្យឃេីញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

បើតាមការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ ដោយសាឆក់ចរន្ដអគ្គិសនីប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង