ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនព្រះសង្ឃ ៤នាក់ ស្លៀកលីអូ ក្លែងបន្លំដើរបិណ្ឌបាត

110

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្លៀកលីអូ ករណីស្លៀកស្បង់ដណ្តប់បែបព្រះពុទ្ធសាសនា គ្មានការអនុញាត នៅចំណុចគោលដៅ២៤ម៉ង ផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ០១លើក ។

នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ០៤នាក់
១.ឈ្មោះ ជា ផានី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន)។
២.ឈ្មោះ ជឹម សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន)។
៣.ឈ្មោះ ឯវ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន)។
៤.ឈ្មោះ សួង វិសុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទហជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ម័រ ខណ្ឌដង្កោ (គ្មានសារធាតុញៀន)។
សម្ភារ:បន្សល់ទុក: ស្បង់០៣សម្រាប់ .ឆ័ត្រ០៣ បាតដាក់បាយ០៣ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ពណ៍ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BU.9048។ មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានមនុស្ស០១ក្រុមកំពុងនាំគ្នា ស្លៀកស្បង់ធ្វើជាសង្ឃ ក្រោយពីទទួលព័ត៌មាន សមត្ថិកិច្ចយើងបានចុះដល៉ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទាំង០៤នាក់ មកធ្វើការសាសកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ដោយក្តីគោរពមកធ្វើការសាសកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

អត្ថបទដែលជាប់ទាក់ទង