ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សែម សុខា៖បន្តផ្តល់ឳកាសឲ្យជនខ្សោយសតិបញ្ញានៅទូទាំងប្រទេសតាមរយៈកីឡា

126

​ភ្នំពេញ៖លោកសែមសុខារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថាត្រូវតឬែបន្តផ្ដល់ឳកាសឲ្យជនខ្សោយសតិបញ្ញានៅទូទាំងប្រទេសតាមរយៈកីឡា ។

​លោកថ្លែងបែបនេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងបន្តទិសដៅការងារឆ្នាំ២០១៩នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នាគណៈកម្មាធិការជាតិអូឡាំពិក។លោក សែម សុខា បានបន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានការទទួលខុសត្រូវក្នុងការអភិឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅប្រទេសកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកសាខារបស់ខ្លួនដោយបានបង្កើតអនុគណៈកម្មាធិការរាជធានីខេត្តដែលបច្ចុប្បន្នយើងមានចំនួន១៣ហើយនិងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀតដើម្បីផ្តល់ឳកាសឲ្យជនខ្សោយសតិបញ្ញទំាងក្មេងទំាងចាស់នៅទូទាំងប្រទេសបានចូលរួមសកម្មភាពសង្គមតាមរយៈវិស័យ

កីឡា។

​ អនុគណៈកម្មាធិការរាជធានី-ខេត្តចំនួន១៣ដែលបានបង្កើតរួចហើយនោះមានខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។

​ជាមួយនឹងការធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះគណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកកម្ពុ

ជា ក៏មានការចែកប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីខ្សោយសតិបញ្ញា គ្រូបង្វឹក គ្រូជំនួយ និងអ្នកមើលថែពីការប្រកួតលក្ខណៈអន្តរជាតិនានាថ្នាក់អនុតំបន់មេគង្គសរុបទឹកប្រាក់២២០,៥០០,០០០រៀល។

​សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនានាកន្លងមកយើងទទួលបានមេដាយ៩៥គ្រឿងក្នុងនោះមេដាយមាស៣៤គ្រឿង មេដាយប្រាក់៥៣គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង