ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំទៅសល់ លុយ១០.០០០ដុល្លារសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា

99


ភ្នំពេញ៖ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំ២០១៩នេះគឺជាឆ្នាំទី១០ហើយៗបើតាមការ
អះអាងពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកក្នុងសន្និសីទកាសែតនាវេលាថ្ងៃត្រង់ថ្ងៃទី៧ ឧសភានោះថានៅឆ្នាំ២០២០ដែលជាឆ្នាំទី១០នោះព្រឹត្តិការណ៍នេះត្រូវតម្លើងទៅជាព្រឹត្តិការណ៍Full Marathon ដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ ។

​ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសផ្សព្វផ្សាយពីទីក្រុងភ្នាំពេញឲ្យដូចព្រឹត្តិការណ៍TOKYO Marathon Paris

Marathonដូចបណ្ដាប្រទេសមហាអំណាចនានារៀបចំយ៉ាងចូច្នេះដែរ។សម្រាប់ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំ២០១៩ កំណត់ការចេញដំណើរ និងដល់ទីនៅមុខព្រះបរមរាជវាំងដូចរៀងរាល់ឆ្នាំចំពោះកន្លែង ដល់ទីក៏នៅមុខព្រះបរមរាជវាំងដែរ ។

​ឆ្នាំនេះស្ពានជ្រោយចង្វារទី១បើកឲ្យដំណើរការវិញហើយហេតុនេះសម្រាប់ចម្ងាយផ្លូវ២១គីឡូម៉ែត្រគឺរត់ឆ្លង ស្ពានឆ្ពោះទៅសណ្ឋាគារសុខាទើបត្រឡប់មកវិញដោឆ្លងស្បានរត់ឆ្ពោះទៅកោះពេជ្រហើយមកបញ្ចប់នៅមុខព្រះ បរមរាជវាំង ។

​គិតត្រឹមពេលនេះមានអ្នកចុះឈ្មោះប្រមាណជាង២.០០០នាក់មកពី២១ប្រទេសក្នុងនោះប្រទេសដែលចុះឈ្មោះច្រើនជាងគឺ ប្រទេសជប៉ុនឥណ្ឌូនេស៊ី និងចិន លោកបានសង្ឃឹមថាឆ្នាំនេះអ្នកចូលរួមនឹងកើនចំនួនដល់ប្រមាណជាង៥.០០០នាក់ គឺកើនឡើងចន្លោះពី២០ទៅ៣០ភាគរយ ។

​វិញ្ញាសាដែលដាក់ឲ្យប្រកួតមានពាក់កណ្ដាលម៉ារ៉ាតុងដែលមានចម្ងាយ២១គីឡូម៉ែត្រ រត់១០គីឡូម៉ែត្រនិងរត់កម្សាន្ដ៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារ ។លោកបានកង់សំគាល់ថាឆ្នាំនេះការចុះឈ្មោះមានលក្ខណៈជាក្រុមច្រើនគឺ បណ្ដាអង្កការនានា ក្រុមហ៊ុននានាគេចុះឈ្មោះជាក្រុមរបស់គេ ។

ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិនឹងក្លាយទៅជាព្រឹត្តិការណម៉ារ៉ាតុងភ្នំពេញអន្តរជាតិវិញ ស្ថិតក្រោមប្រធានបទ “បរិស្ថានស្អាត និងទីក្រុងបៃតង” ក្នុងគោលដៅឆ្ពោះទៅកាន់ SEA GAMES លើកទី៣២ ឆ្នាំ២០២៣។នេះជាព្រឹត្តិការណ៍រត់ប្រចាំឆ្នាំដើម្បីអបអរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែហើយថវិកាដែលបានពីការរត់នេះនឹងយកទៅប្រើប្រាស់សម្រាប់ការងារមនុស្សធម៌នោះគឺការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

​សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិកាលពីឆ្នាំ២០១៨គណៈកម្មាធិការជាតិនៅសល់ថវិកា១០.០០០ដុល្លារទុកសម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។

អត្ថបទដែលជាប់ទាក់ទង