ចាប់យុវជន២នាក់ រំលោភបូកលើនារីវ័យក្មេងម្នាក់ ពេលជនសង្សយ័ទាំង២នេះ ជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះ
ព្រះវិហារ៖សមត្ថកិច្ចនគរបាលស្រុកសែនជ័យ បានចាប់សង្ស័យជន២នាក់តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះលើករណីចាប់រំលោភសេពសន្ថវលើនារីវ័យក្មេងម្នាក់ ពេលនាងចូលរួមក្នុងកម្មវិធីមង្គលការ ហើយនារីរងគ្រោះផឹកស្រាស្រវឹង លុះដល់យប់បន្តិច ចប់កម្មវិធីផឹកស៊ីរាំលេង នារីរងគ្រោះបានចេញទៅផ្ទះ ពេលនោះជនសង្សយ័ទាំង២នេះ ជាអ្នកជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះលុះដល់កន្លែងស្ងាត់ក៏ចាប់រំលោភតែម្តង។ ការឃាត់ខ្លួននៅភូមិខ្យងឃុំខ្យងស្រុកជ័យសែនខេត្តព្រះវិហារកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯកតៀម សង្គ្រៀម អធិការនគរបាលស្រុកជ័យសែន បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុ កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩នារីរងគ្រោះបានទៅចូលរួមមង្គលការញាតិមិត្តក្នុងភូមិ ពេលចូលរួមកម្មវិធីនារីរងគ្រោះផឹកស្រាស្រវឹង លុះដល់យប់បន្តិច ចប់កម្មវិធីផឹកស៊ីរាំលេង នារីរងគ្រោះបានចេញទៅផ្ទះ ពេលនោះជនសង្សយ័ទាំង២នេះ ជាអ្នកជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះលុះដល់កន្លែងស្ងាត់ក៏ចាប់រំលោភតែម្តង។
លោកអធិការបានបន្តថានារីរងគ្រោះមានឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ ។ចំណែកជនសង្ស័យមានឈ្មោះ ទី១៖ ធួនសុផាអាយុ១៩ឆ្នាំ និងជនសង្ស័យ និងទី២៖ ឈ្មោះ ថេនផល្លា អាយុ២១ឆ្នាំ រស់នៅភូមិខ្យងឃុំខ្យងស្រុកជ័យសែនខេត្តព្រះវិហារ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមច្បាប់៕