ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Retuers ពីររូប

98


(ណៃពិដោ)៖ អ្នកសារព័ត៌មាន Reuters ទាំងពីររូប ដែលមានសញ្ជាតិមីយ៉ាន់ម៉ា ដែលត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងម្នាក់ៗ០៧ឆ្នាំនោះ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រេចដោះលែង ឲ្យមានសេរីភាពវិញ។ ការដោះលែងពួកគេទាំង២នាក់នេះ ជាមួយអ្នកទោស សរុបចំនួន ៦៥២០នាក់ដែលត្រូវបានលើកលែងទោសដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និងលោក ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំ២០១៨ សម្រេចថា ពិតជាបាន ល្មើសនឹងច្បាប់ចែងពី ការការពារព័ត៌មានសម្ងាត់ ជាតិមីយ៉ាន់ម៉ា កាលពីសម័យ អាណានិគម នៅពេលដែលពួកគេ ទាំងពីរ បានប្រមូល និងទទួល បានព័ត៌មាន ផ្ទៃ ក្នុងសំខាន់ៗ របស់ ប្រទេស មីយ៉ាន់ម៉ា ក្នុងអំឡុងធ្វើ សេចក្តីរាយការណ៍របស់ពួកគេ ជុំវិញអំពើ សម្លាប់រង្គាលលើ ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) បានសម្រេចចិត្តលើកលែងទោសឱ្យអ្នកទោសរាប់ពាន់នាក់ កាលពីខែមេសាកន្លងទៅ។ ការសម្រេចចិត្តបែបនេះ គឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាជ្ញាធរតែងតែងដោះលែង ឬលើកលែងទោសឱ្យអ្នកទោស នៅអំឡុងពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីកាលពីថ្ងៃទី១៧ ខែមេសា។

តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​ក្រុង​យ៉ាំង​ហ្គោ​ន នា​ថ្ងៃទី​៧ ខែឧសភា នេះ បាន​ស្វាគមន៍​ចំពោះ​ ការដោះលែងអ្នកកាសែតរ៉យទ័រឈ្មោះ U Wa Lone អាយុ​៣៣​ឆ្នាំ និង U Kyaw Soe Oo អាយុ​២៩​ឆ្នាំ ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ខែធ្នូ ឆ្នាំ​២០១៧​មក​។​
ទាក់ទងនឹងដំណឹងដ៏រីករាយនេះ អង្គការសហប្រជាជាតិ (UN) សន្យា​បន្ត​គាំទ្រ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ ក្នុងការពង្រឹងដំណើរការ លទ្ធិប្រជាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង