ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ៖បង្កើនការយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានតាមដងផ្លូវ២៧១

88

ភ្នំពេញៈនាថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងគឺជាខណ្ឌទើបបង្កើតថ្មីបំបែកចេញពីខណ្ឌចំការមនបានដឹកនាំកម្លាំងចម្រុះចុះធ្វើការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អនិងបោសសម្អាតធ្វើអនាម័យបរិស្ថានដោយបាញ់ទឹកលាងសម្អាតនៅលើកំណាត់ផ្លូវលេខ២៧១និងបាញ់ទឹកដុះលាងរបាំងថ្មទ្រូងផ្លូវអោយបានស្អាតនៅក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មន្រ្តីអាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងថាថ្ងៃនេះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដែលដឹកនាំកម្លាំងចម្រុះដោយលោកអភិបាលខណ្ឌធឹម សំអានក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យបាញ់ទឹកលាងសម្អាតផ្លូវ២៧១នៅពេលនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងផងដែរដោយមហាជនទូទៅដែលធ្វើដំណើរឆ្លងកាត់ផ្លូវ២៧១នេះគឺពួកគាត់គាំទ្រលើការងារនេះដែលមិនធ្លាប់មានពីមុនមកសោះពេលពួកគាត់ឆ្លងកាត់តាមដងផ្លូវនានានៅភ្នំពេញ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរសចរណ៍និងអនាម័យបរិស្ថានតាមដងផ្លូវអោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅធ្វើដំណើរតាមផ្លូវ២៧១នេះពិសេសអ្នករស់នៅតាមផ្លូវ២៧១និងអ្នកលក់ដូរម្ហូបអាហារនិងភេសជ្ជៈតាមរទេះរុញនិងតាមមុខផ្ទះពួកគាត់សូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាដើម្បីមុខមាត់កិត្តិយក្នុងមូលដ្ឋានខណ្ឌបឹងកេងកងផងដែរ។ចំពោះការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំដើម្បីដងផ្លូវមានអនាម័យ បរិស្ថានល្អ និង សោភ័ណ្ឌភាពល្អអោយសក្ដិសមជាដងផ្លូវនៅក្នុងរាជធានីភ្នំពេញនិយាយជារួមនិងនិយាយដោយឡែកនៅខណ្ឌបឹងកេងកង៕

អត្ថបទដែលជាប់ទាក់ទង