ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្ចីរថយន្តព្រូសពីមិត្តភ័ក្រ្តថាយកទៅដឹកឥវ៉ាន់បែរជាយកទៅបញ្ចាំតំលៃ១៥០០ដុល្លារយកលេងល្បែងចាញ់អស់

100

ភ្នំពេញបុរសម្នាក់បានបន្លំនិងកុហកខ្ចីរថយន្តម៉ាកពណ៌ទឹកប្រាក់ពាក់ស្លាកលេខAN-៥២៥៦ថាយកទៅដឹកឥវ៉ាន់ទៅស្រុកបែរជាយកទៅបញ្ចាំតំលៃ១៥០០ដុល្លាយកទៅលេងល្បែងចាញ់គ្មានសល់ម្ចាស់តាមរកឃេីញចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការទៅតាមច្បាប់។

    ហេតុការនេះកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩នៅចំណុចណាហ្គាល២ក្រុម៧៨ស្ថិតនៅភូមិ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន

   ជនរងគ្រោះឈ្មោះប៊ូរ៉ាវីភេទប្រុសអាយុ២៣ឆ្នាំជាបុគ្គលិកណាហ្គា២ស្នាក់នៅផ្ទះជួលផ្លូវ២៧១សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យជាម្ចាស់រថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខAN-៥២៥៦ដែលមានម្ចាស់កម្មសិទ្ឋិឈ្មោះម៉ៅច័ន្ទដារ៉ាភេទប្រុសអាយុស្នាក់នៅផ្ទះលេខ១៦ផ្លូវ៣៣៧ភូមិ៦សង្កាត់បឹងកក់១ខណ្ឌទួលគោក

សមត្ថកិច្ចឃាត់ជនសង្ស័យឈ្មោះស្រឿងវិចិត្រភេទប្រុសអាយុ២៧ឆ្នាំជាបុគ្គលិកណាហ្គា២ស្នាក់នៅផ្ទះលេខ១៤៤សង្កាត់ស្រះចកខណ្ឌដូនពេញដោយបានទទួលពីបុរសរងគ្រោះនិងបានទទួលពាក្យបណ្ដឹងពីបទរំលោភលេីទំនុបចិត្ត(យកថយន្តទៅបញ្ចាំ)ហេីយបានសាកសួរនាំជនសង្ស័យបានទទួលស្គាល់យករថយន្តព្រូសរបស់មិត្តភ័ក្រ្តទៅបញ្ចាំនៅម្ដុំផ្សារចាស់ខណ្ឌដូនពេញក្នុងតំលៃ១៥០០ដុល្លាយកទៅលេងល្បែងចាញ់អស់គ្មានសល់ក្រោយមកក៏ទៅធ្វេីការទេីបជនរងគ្រោះជាមិត្តភ័ក្រ្តចាប់ប្រគល់អោយសមត្ថកិច្ច។ក្រោយមកក៏សមត្ថកិច្ចយេីងធ្វេីការស្រាវជ្រាវតែម្ចាស់ហាងបញ្ចាំដឹកថាអ្នកដែលយកមកបញ្ចាំជាជនជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទេីបយករថយន្តមកប្រគល់អោយសមត្ថកិច្ចគ្មានទាមទារលុយកាក់សូម្បីតែមួយសេនតែស្នេីអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់បច្ចុប្បន្នជនសង្ស័យឈ្មោះស្រឿងវិចិត្រឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមកសាងសំណុំរឿងចាត់ការតាមផ្លះវច្បាប់

 

អត្ថបទដែលជាប់ទាក់ទង