ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិនពីរនាក់ ដែលចាក់ប្លន់រថយន្តឡិចស៊ីស

111


តាកែវ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់​ សហការជាមួយកម្លាំងសមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនពីនាក់ ដែលចាក់បានប្លន់រថយន្ត នៅផ្លូវបំបែកអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី៧ខែឧសភាឆ្នាំ 2019

មន្ត្រីប៉ូលិស បានប្រាប់ឲ្យដឹងថា ជនជាតិចិនទាំងពីរនាក់ បានជួលរថយន្ត ឡិចស៊ីស rx300 ពាក់ស្លាកលេខ ២P៨៩៥៩ ពណ៌ទឹកប្រាក់ ពីម្តុំពោធិចិនតុងតាមផ្លូវជាតិលេខ 3 រហូតមកដល់វត្តស្លែង បានធ្វើសកម្មភាពយកកំបិតភ្ជុងជនរងគ្រោះ រហូតមកដល់ទឹកដី ស្រុកបាទី ផ្សារគុម្ពឬស្សី ឃុំតាំងដូង អ្នកបើកបរក៏បានធ្វើល្បិច ជាបត់ជើងធំ រួចក៏បានប្រវាយប្រតប់គ្នា ជាមួយជនសង្ស័យ ហើយជនសង្ស័យ បានចាក់ជនរងគ្រោះរងរបួសស្រាល បន្ទាប់មកជនសង្ស័យ បានបើករថយន្តពីរនាក់ជនជាតិចិនស្រីម្នាក់ទៀត បន្តមុខរហូតដល់ចំណុចស្រុកត្រាំកក់ ក៏ត្រូវបានកម្លាំងប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងប៉ូលីសត្រាំកក់ ឃាត់ខ្លួនបានតែម្តង៕

អត្ថបទដែលជាប់ទាក់ទង