ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាហ៍នរណាបានឡើងទៅជុំទី៣បន្តទៀត

103

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃទី១១ឧសភានេះតើជើងខ្លាំងរូបណាមានសមត្ថភាពដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ទៀត ។​សម្រាប់ជុំទី២នេះមានអ្នកប្រដាល់២រូបហើយដែលខ្ទាតចេញពីការប្រកួតគឺំ៉ន ភារម្យក្លិបការិយាល័យទី៥កងទ័ពជើងគោក និង គួន សុវណ្ណក្លិបយុវវាលស្បូវហើយក៏មានអ្នកប្រដាល់២រូបដែរដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣គឺចាន សាន់ក្លិបតាព្រហ្មមានជ័យ និង ឡុង ណងសៅក្លិបសាលវ័ន្ដកីឡា ។

​សម្រាប់សប្ដាហ៍នេះក្នុងចំណោមអ្នកប្រដាល់៤រូបមិនដឹងថានរណាប្រជេងបានកៅអីហើយមិនដឹងថានរណាខ្ទាតចេញពីការប្រកួតនោះឡើយ ។
​អេ ហនុមានក្លិបអេភូថងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ផាន់ សុផាតក្លិបពុទ្ធសេរីវង្ស ។ កាលពីប្រកួតនៅជុំទី១អេ ហនុមានឈ្នះអ្នកប្រដាល់រិន ដេវីដក្លិបនាគរាជចតុមុខដោយពិន្ទុ ចំពោះផាន់ សុផាតវិញឈ្នះអ្នកប្រដាល់ សំរាំង ភក្ដីក្លិបព្រៃទទឹងកីឡានៅតឹកទី១ ។

​សម្រាប់អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែខ្លាំងនិងមានរបៀបវ៉ៃមិនដូចគ្នាទេ ។ សុផាតមានកណ្ដាប់ដៃធ្ងន់តែក្រៅពីកណ្ដាប់ដៃគេមិនមានអ្វីអស្ចារ្យប៉ុន្មានឡើយតែចិត្តគេធំដូចគ្នា ។ចំពោះអេ ហនុមានវិញគេរហ័សរហួន និងមានផ្លែកែង និង ជង្គង់ល្អមិនតែប៉ុណ្ណោះរបៀបការពាររបស់គេក៏អស្ចារ្យដែរ ។
​ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគេជឿថានឹងប្រកួតគ្នាបាន៣ទឹកពេញជាមិនខានហើយរវាងអ្នកឈ្នះនិង អ្នកចាញ់ពិតជាទ្រមខ្លួនដូចគ្នានរណាដើរចេញនរណានៅ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរគឿម សុវណ្ណឌឿតក្លិបមោងឬស្សីមរតកគុនខ្មែរជួបជាមួយខេម ចាន់របស់ក្លិបទ័ពឆ័ត្រយោង៩១១ ។ ​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានចិត្តធំដូចគ្នា និងវ៉ៃចូលចិត្តប្ដូរកែង ជង្គង់ និង កណ្ដាប់ដៃដូចគ្នា ។ ជា អ្នកប្រដាល់ដែលមានភាពអំណត់ខ្ពស់ហើយប្រកួតមិនសូវខ្វល់ពីការការពារឡើយគេគិតពីការវាយលុកខ្លាំងជាង ។

​កាលពីប្រកួតជម្រុះជុំទី១សុវណ្ណឌឿតឈ្នះអេលីត ប៊ុនសិទ្ធក្លិបឆ្មាសសែនសុខដោយពិន្ទុដែលកាលនោះក្នុង ចំណោមចៅក្រម៥រូបមាន៤រូបផ្ដល់ពិន្ទុឲ្យសុវណ្ណឌឿតឈ្នះ និងមានតែ១រូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យអេលីត ប៊ុនសិទ្ធឈ្នះ ។

​ចំពោះខេម ចាន់វិញក្នុងការប្រកួតជម្រុះនៅជុំទី១គេផ្ដួលអ្នកប្រដាល់សំណាង សុខនឿន ឲ្យសន្លប់នៅទឹកទី២ ។ ជំនួបនៅជុំទី២នេះគឿម សុវណ្ណឌឿតដើរចេញ ឬ ខេម ចាន់ជាអ្នកដើរចេញ ?

​ចំពោះការប្រកួតជាមិត្តភាពងន្តរជាតិជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធមកពីសមាគមប្រដាល់ក្រសួងកសិកម្មប្រកួតជាមួយអ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយប្រកួតជ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង