ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែនប្រកាសបន្តវិធានការណ៍ផ្លូវច្បាប់លើ​ទណ្ឌិត សម រង្ស៊ី​

96

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កចក្រកម្ពុជា បានប្រកាសថា ​សម្តេច​នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ជានិច្ច​សម្រាប់​ជន​ដែល​ត្រូវ​បាន ​ចោទប្រកាន់​នា​ពេល​កន្លងទៅ ​(​ទណ្ឌិត សម រង្ស៊ី​)​ ខណៈ​បុគ្គល​នេះ​ បាន​ស្រែក​ពី ក្រៅ​ប្រទេស​ ជាច្រើនលើក​ច្រើនសារ ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​និង​យោធា​ធ្វើ​ការ​បះបោរ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​បាន​កើត​ចេញពី​ការបោះឆ្នោត​នោះ​។

ក្នុង​វគ្គ​សំនួរ ​ចម្លើយ​ ក្នុង​ឱកាស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ គន្លឹះ​ក្នុង​សន្និសីទ​អន្តរជាតិលើកទី២៥ ​ ស្តីពី “អនាគត​របស់​អាស៊ី” នៅ​សណ្ឋាគារអ៊ីមភៀរៀល​ ប្រទេសជប៉ុន ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ សម្តេច​តេ​ជោ ​ហ៊ុន សែន ​បាន​ប្រកាស​ថា ​សម្តេច​ កំពុង​រង់ចាំ​ការ​ធ្វើ​សង្គ្រាម​ ជាមួយ​មនុស្ស ជា​ជន​ក្បត់ជាតិ​ ដែល​បាន​បាន​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​ នៅ​ជប៉ុន កូរ៉េខាងត្បូង ​និង​ថៃ ​ក៏ដូចជា ​នៅក្នុង​ប្រទេស​កម្ពុជា ​ធ្វើសង្គ្រាម​ដើម្បី​ចាប់​សម្តេច​មក​ផ្ដន្ទាទោស​នោះ​។

ជាមួយគ្នា​នោះដែរ​ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ឲ្យ​ជន​ក្បត់ជាតិ​ សម រង្ស៊ី​ និង​ពលរដ្ឋ​ខ្មែរ​ មួយ​ចំនួន ​ដែល​ចង់​ចាប់​សម្តេច​ ដោយ​សម្តេច​ បា​ន​អះអាងថា ​សម្តេច​កំពុង​រង​ចាំ​ពួកគេ​ឲ្យ​មក​ចាប់​សម្តេច ​ដល់​គេហដ្ឋាន​របស់​សម្តេច​តែម្តង​ ប្រសើរ​បើ​អ្នកណា​ ឬ​បុគ្គល​ណា​ ហ៊ាន​មក​នោះ​។

យ៉ាងណាក៏ដោយ​នៅក្នុង​សន្និសីទ​នោះ​សម្តេច​តេ​ជោ​ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ប្រាប់​ដល់​បុគ្គល​ទាំងនោះ​ ក៏ដូចជា​ពិភពលោក​ថា ​សម្តេច​មិន​ធ្វើ​អ្វី​ក្រៅពី​កិច្ច​ការដែល​ សម្តេច​កំពុង​ធ្វើ​នោះទេ ​ពោល​គឺ​កិច្ច​ការងារ​បំរើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​ប្រ ទេស​ជាតិ​ទាំងមូល​តែម្តង​ដូច្នេះ​អ្វី ​ដែល​ពួក​ក្បត់​ជាតិ​ចង់​ធ្វើសង្គ្រាម​ជាមួយ​សម្តេច​នោះ​គឺ សម្តេច​រងចាំ​ជា​ដរាប​។​

ក្នុង​នោះដែរ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​សាជាថ្មី​ចំពោះ ​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ​កាលពី​ចុង​ឆ្នាំ​២០១៧ ​កន្លងទៅ​ថា ​ពួកគេ​អាច​មាន​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​អាច ឈរ​ឈ្មោះ​និង​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ ​សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ នាពេល​ខាងមុខនេះ​ផងដែរ​ ប្រសិនបើ​ពួក ​គេ​គេចង់នោះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសទាំងឡាយត្រូវគោរពនូវវិធានការច្បាប់របស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត។ «ខ្ញុំគិតយើងគួរត្រូវបានគោរពនូវវិធានច្បាប់តាមប្រទេសនីមួយៗ។ ពិតហើយយើងយល់ពីកង្វល់នានា ប៉ុន្តែគេត្រូវសិក្សាពីអង្គហេតុ និងអង្គច្បាប់ឱ្យបានច្បាស់កុំដាក់បញ្ហាទាក់ទិនរឿងផ្លូវច្បាប់ទៅជាសកម្មភាពនយោបាយ ដែលវាមិនយុត្តិធម៌សម្រាប់កម្ពុជានោះទេ ហើយវាក៏មិនយុត្តិធម៌សម្រាប់ប្រទេសទាំងឡាយ ដែលគេបានអនុវត្តន៍ច្បាប់នៅក្នុងប្រទេសរបស់គេ ហើយបែរជាយើងទៅរារាំង»។
«ខ្ញុំបាននិយាយហើយ ភាពសមស្រម មនោគមន៍វិជ្ជា ការគ្រប់គ្រង និងភាពសមស្របនៅក្នុងប្រទេសមួយ មិនប្រាកដថា យកទៅអនុវត្តន៍នៅក្នុងប្រទេសមួយផ្សេងទៀតបានទេ។ នេះវាជារឿងធម្មតាខ្លាំងណាស់។ ប្រជាធិបតេយ្យនៅប្រទេសជប៉ុន មានបែបផែនមួយ ប្រជាធិបតេយ្យនៅកូរ៉េខាងត្បូងមានបែបផែនមួយទៅ ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ប្រទេសនោះ មានបែបផែនមួយទៅ។ ដូច្នេះយើងគួរគោរពគ្នាទៅលើបញ្ហានេះ»។ នេះជាការពន្យល់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញជំហរជុំវិញសំណុំរឿងអតីតអ្នកនយោបាយអតីតគណបក្សប្រឆាំងផងដែរថា នៅតែបន្តចាត់វិធានការច្បាប់ចំពោះអ្នកមានទោស។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរ ពីការរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី ដែលសម្តេចហៅថាជា «ឆ្កែមួយក្បាល» នោះ ជុំការប្រកាសរបស់លោកក្នុងការកៀរគរមនុស្សចូលមកចាប់សម្តេច។
សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសូមប្រកាសថ្ងៃនេះថា វិធានការច្បាប់នឹងត្រូវតែបន្តចំពោះជនដែលត្រូវបានចោទប្រកាន់។ ទន្ទឹមនេះ ខ្ញុំក៏កំពុងរង់ចាំការធ្វើសង្គ្រាមមួយ ដែលគេបានប្រកាសថា នឹងចលនាឱ្យពលរដ្ឋខ្មែរខ្លះនៅជប៉ុន ខ្មែរខ្លះនៅកូរ៉េខាងត្បូង ខ្មែរខ្លះនៅថៃ ខ្មែរខ្លះនៅក្នុងប្រទេសកម្ពុជា ធ្វើសង្គ្រាម ដើម្បីមកចាប់ខ្ញុំ។ ដរាបគេមិនទាន់ធ្វើចប់ទេខ្ញុំក៏មិនទាន់ធ្វើអ្វីដែរ អ៊ីចឹងខ្ញុំសូមប្រកាសដោយចំហរពីទីនេះ ឱ្យពិភពលោកបានដឹងថា ខ្ញុំកំពុងរង់ចាំសង្គ្រាមមួយដែលវានឹងកើតឡើង តាមរយៈការប្រកាសរបស់ជនក្បត់ជាតិ គេហៅថា ឆ្កែមួយក្បាល ដែលស្រែកពីក្រៅប្រទេស។ ប្រកាសឱ្យប្រជាពលរដ្ឋចាប់ហ៊ុន សែន។ អ៊ីចឹងខ្ញុំមិនធ្វើអ្វីផ្សេងទៀត ក្រៅតែពីដំណើរការផ្លូវច្បាប់ ហើយទុកលទ្ធភាពឱ្យឆ្កែមួយក្បាល ដែលស្រែកពីបរទេសឱ្យកងទ័ពប៉ះបោរ ឱ្យប្រជាពលរដ្ឋប៉ះបោរ ហើយចាប់ ហ៊ុន សែន យកទៅផ្តន្ទាទោសខ្ញុំទុកពេលឱ្យគេធ្វើ។ ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ ខ្ញុំក៏មិនទាន់ធ្វើអ្វីផ្សេងទៀតដែរ។ ហើយខ្ញុំដំណើរការទៅតាមអ្វីដែលខ្ញុំកំពុងធ្វើ ហើយនឹងដាក់ចេញនូវគោលដៅទាក់ទិនជាមួយដំណើរការសេដ្ឋកិច្ច ហើយឥឡូវនេះទើបនឹងដំណើរការការបោះឆ្នោតក្រុមប្រឹក្សា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការផ្តល់ឱកាសរបស់សម្តេចទៅដល់អ្នកនយោបាយជាប់បំរាមទាំងអស់នោះ ឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ តែការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬរង់ចាំរហូតដល់បំរាមរួចផុតដោយខ្លួនឯងនៅកំលុងខែវិច្ឆិកា ឆ្នាំ២០២២ ជាការសម្រេចចិត្តរបស់អ្នកនយោបាយទាំងអស់នោះ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះថា «យើងខ្ញុំបានផ្តល់លទ្ធភាពឱ្យអ្នកជាប់បំរាមធ្វើនយោបាយជ្រើសរើសខ្លួនឯងទៅ។ អ្នកឯងជ្រើសរើសការសម្រេចចិត្តមកធ្វើបក្សនយោបាយ ធ្វើនយោបាយឡើងវិញយើងខ្ញុំផ្តល់សិទ្ធិឱ្យពួកគេ។ ប៉ុន្តែយើងខ្ញុំនឹងមិនផ្តល់ឱ្យដោយគេមិនបានសុំនោះទេ។ អ៊ីចឹងគេជ្រើសរើសទៅ ខ្ញុំបានទុកលទ្ធភាពឱ្យគេជ្រើសរើសទាំងអស់។ អ្នកជ្រើសរើសចូលរួមបោះឆ្នោតឆ្នាំ២០២២ ដោយសុំសិទ្ធិធ្វើនយោបាយ ឬរង់ចាំឱ្យមានការបោះឆ្នោតឆ្នាំ២០២២ បោះឆ្នោតឃុំ សង្កាត់ ២០២២ហើយ បំរាមនឹងត្រូវចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។ ចាំពេលនោះចាំអ្នកឯងធ្វើនោះជារឿងរបស់គេ។ ទុកសិទ្ធិឱ្យគេ។ តែខ្ញុំក៏រងចាំមើលសង្គ្រាមដែលគេបានប្រកាសនេះ តើគេធ្វើអ្វីចំពោះខ្ញុំ? ខ្ញុំទុកសេរីភាពឱ្យគេ បើយើងខ្ញុំប្រកាសខុសពីផ្លូវនេះ គេនឹងចាត់ទុកថា ខ្ញុំចាញ់សង្គ្រាម ខ្ញុំមិនអាចចាញ់សង្គ្រាម ហើយក៏រង់ចាំមើលតើគេអាចធ្វើអ្វីខ្ញុំបាន? ព្រោះគេខ្លាំងពូកែណាស់ ទៅលើការធ្វើឱ្យមនុស្សចាប់ ហ៊ុន សែន ទៅផ្តន្ទាទោសនៅពេលហ៊ុន សែន កំពុងគ្រប់គ្រងប្រទេស»៕

អត្ថបទដែលជាប់ទាក់ទង