ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបរម៉ូតូម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ ហើយបើករថយន្តគេចបាត់

67

កោះកុង៖ នៅថ្ងៃទី ៣០ ឧសភា ២០១៩ វេលាម៉ោង ៧ . ៣០នាទីព្រឹក លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៩-៦០ នៅចំណុច អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្ករឡើងដោយរថយន្ត ១ គ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូ ១ គ្រឿង Wave ពណ៌ ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយរងរបួសធ្ងន់ ០១ នាក់ ប្រុស ចំណែកឯ រថយន្តបង្កបានបើកគេចខ្លួនបាត់ ។

ជនរងគ្រោះមានឈ្មោះ កើត ឡឹក ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំ ភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានបញ្ជូន ទៅព្យាបាល នៅមណ្ឌលសុខភាពឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។

មូលហេតុ គឺរថយន្ត បើកបរមិនប្រកាន់ស្តាំ ករណីនេះ កម្លាំងជំនាញយើង កំពុងស្រាវជ្រាវរករថយន្តបង្ករមកដោះស្រាយតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង