ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនលើកនេះឈ្នះ ឬ ចាញ់ថៃទៀត ?

152

​ភ្នំពេញ:លើសង្វៀនBosstrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២មិថុនាអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមេសថ្ងកមានរិទ្ធខេត្តស្វាយរៀងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃប៉ែត សេនឡេក(PertSenlek) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។សេង ស្រឿនជាអ្នកប្រដាល់វ៉ៃល្អវ៉ៃចេញ និង ទាត់ចេញធ្ងន់តែការវ៉ៃចេញរបស់គេហាក់ដូចជាយឺតបន្តិចអញ្ចឹងហើយបន្ទាប់ពីគេវាយចេញរួចនោះគូប្រកួតច្រាស់សងមកវិញភ្លាមៗតែម្ដង ។ ​ប៉ុន្មានប្រកួតចុងក្រោយនេះសេង្ស្រឿនប្រកួតចាញ់ថៃរហូតតែសម្រាប់ការប្រកួតលើកនេះមិនដឹងថាគេមាន ការរីកចម្រើនជាងមុនឬយ៉ាងណានោះឡើយ។ចំពោះប៉ែត សេនឡេកវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំងឬខ្សោយឡើយ ។

​សេង ស្រឿនមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៨ដង ចាញ់១៩ដង និង ស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់ប៉ែត សេនឡេកវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥២ដង និងចាញ់១៣ដង ។ ជំនួបមួយនេះជ័យជំនះបានទៅសេង ស្រឿន ឬប៉ែត សេនឡេក ?

​ហេង សំរាំងក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកាសវ៉ៃសងសឹកជាមួយនន់ ជំនិតក្លិបស្វាយរលំឬទ្ធជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

​ពួកគេជាខ្លាចាស់វ័យជរាដូចគ្នា ។ កាលពីនៅក្មេងៗពួកគេជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នាតែពេលនេះគេជាអ្នកប្រដាល់ដែលដុះក្បាលពោះទៅហើយ ។ កាលពីប្រមាណមួយខែមុនសំរាំងប្រកួតចាញ់ជំនិតដោយពិន្ទុទាំងមិនអស់ចិត្ត ។ជំនួបសងសឹកលើកនេះសំរាំងធ្វើបានសម្រេចឬទេ ?

អត្ថបទដែលជាប់ទាក់ទង