ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លូនជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមានលាក់ទុកដាវសាម៉ូរ៉ៃជាប់ខ្លួនពេលយប់ជ្រៅ

110

ភ្នំពេញ៖ជនសង្ស័យ៣នាក់ត្រូវបាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនខណៈដែលជនសង្ស័យទាំង៣នាក់នេះជិះម៉ូតូមួយគ្រឿងមានលាក់ទុកដាវសាម៉ូរ៉ៃជាប់ខ្លួននៅពេលយប់ជ្រៅ

   ប៉ូលីសល្បាតក្នុងភូមិសាស្ត្រខណ្ឌទួលគោកបានប្រទះឃើញនិងឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩តាមបណ្ដោយផ្លូវ៥៩៨ចំណុចជិតស្តុបត្រឡោកបែកក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

   ជនសង្ស័យទី១មានឈ្មោះហេងវុត្ថាភេទប្រុសអាយុ២០ឆ្នាំមុខរបសន្តិសុខយាមផ្ទះសំណាក់ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។ទី២៖មានឈ្មោះឡុងឡៃភេទប្រុសអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោករីឯទី៣៖មានឈ្មោះរ៉េតថារ៉ាភេទប្រុសអាយុ២៣ឆ្នាំមុខរបមិនពិតប្រាកដស្នាក់បន្ទប់ជួលសង្កាត់បឹងកក់២ខណ្ឌទួលគោក។

  សមត្ថកិច្ចឲ្យដឹងថានៅមុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រហើយបានឃើញជនសង្ស័យ៣នាក់នេះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1 BP2124 ក្នុងទិសដៅពីត្បូងទៅជើងដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់តែជនសង្ស័យទាំងបីនាក់មិនព្រមឈប់ទើបកម្លាំងសមត្ថកិច្ចបានជិះដេញតាមកាក់ពីមុខធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោកផ្ដួលម៉ូតូចោលនិងធ្លាក់ដាវសាម៉ូរ៉ៃហើយបម្រុងរត់គេចខ្លួនត្រូវសមត្ថកិច្ចក្របួចបានទាំងបីនាក់ភ្លាមៗតែម្ដង។

   បច្ចុប្បន្នជនសង្ស័យទាំងបីនាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងមានសមត្ថកិច្ចខណ្ឌទួលគោកនាំខ្លួនមកប៉ុស្តិ៍ទឹកល្អក់១ដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងបីនាក់ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង