ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្ម ទៅ​លើ​កុមារ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​ ជា​អំពើ​ឃោរឃៅ​ អមនុស្សធម៌បំផុត

86


ខេត្ត​ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់នៅចំពោះមុខឪពុកម្តាយក្មេងទាំង២នាក់ ដែលឃាតករសម្លាប់ថា ករណីឃាតកម្ម ទៅ​លើ​កុមារ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​ ជា​អំពើ​ឃោរឃៅ​ អមនុស្សធម៌បំផុត ហើយនៅពេលនេះ សមត្ថកិច្ច ទូ​ទាំង​ប្រទេស​ ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ។

រសៀល​ថ្ងៃទី​៣១ ខែ​ ឧសភា​ ឆ្នាំ​២០១៩​ នេះ​ លោក​ឧត្តម​សេនីយ៍ទោ​ជួន​ ណា​រិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ​ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ ចំនួន​២.៣៤០.០០០​រៀល​ លុយ​ដុល្លារ​ ចំនួន​៩​១៥​ ដុល្លា​រ​ និង​ គ្រឿង​បរិភោគ​មួយ​ចំនួន​ ថែមទៀត​ ដល់​ឪពុក​ម្តាយ​សព​ក្មេង​ទាំង​២នាក់​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​ របស់​ពួក​គាត់​ ដែល​កំពុង​ខ្វះ​ខាត​។
កុមារ​ទាំង​ពីរ​ នាក់​បងប្អូន​ ត្រត្រូវបានឃាតករ សម្លាប់​ កាលពីរសៀលថ្ងៃទី២៩ខែឧសភា ឆ្នាំ​២០១៩​ នៅ​ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ក្នុង​ខណៈ​ពេល​ ដែល​ឪពុក​ម្តាយ​ក្មេង​ទាំង​ពីរ ទុកកូនឲ្យនៅចាំផ្ទះ ហើយ​ពួក​គាត់​ទៅ​ធ្វើ​ការ​ងារ​សំណង់​ ។
លោកឧត្តម​សេនីយ៍​ទោ​ជួន​ ណារិន្ទ ស្នងការនគរបាល ខេត្ត បាន​មាន​ប្រសាសន៍​ថា​ ៖ ថវិកា​ និង​គ្រឿង​ឧបភោគ​បរិភោគ​ ទាំងអស់នេះ គឺ​ជា​ការ​ចូល​រួម​ដោយ​សទ្ធា​ជ្រះថ្លា​ ពី​បងប្អូន​ខ្មែរ​យើង​ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។
លោក​ស្នងការ​ បាន​បញ្ជាក់ នៅចំពោះមុខឪពុកម្ដាយ ជនរងគ្រោះថា ៖” ករណី​ឃាតកម្ម ទៅ​លើ​កុមារ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​ ជា​អំពើ​ឃោរឃៅ​ អមនុស្សធម៌​បំផុត​ ដែល​ខ្មែរ​យើង​កាន់​ព្រះពុទ្ធ​សាសនា មិនអាចទទួលយកបាន”។

លោកបានបន្តថា ” ដូច​នេះ​ហើយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សន្តិ​បណ្ឌិត​នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ បាន​ដាក់​បទបញ្ជា​ទូទាំង​ឲ្យ​សមត្ថកិច្ច​ ទូ​ទាំង​ប្រទេស​ ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ។ សមត្ថកិច្ច​ កំណត់​មុខ​សញ្ញា​បាន​ហើយ​ តែ​វា​បាន​រត់គេច​ខ្លួន”៕

អត្ថបទដែលជាប់ទាក់ទង