ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដឹងពីមូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះផ្ទះអស់ ០១ ខ្នង បង្កឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនរយលានរៀល នៅស្រុកពញាក្រែក

71

ថ្ងៃទី ៣១ ឧសភា ២០១៩ ម៉ោងប្រហែល ១៤ រសៀល មានករណីគ្រោះអគ្គីភ័យមួយកើតបណ្តាមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បង្កឲ្យមានផ្កាភ្លើងឆាបឆេះផ្ទះ ០១ ខ្នង (ម្ចាស់ទៅចំការអស់មិនមានអ្នកនៅផ្ទះឡើយ) នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ ធឹម ញ៉ ភេទស្រី អាយុ ៦៥ ឆ្នាំ មុខរបរ លក់ដូរឥវ៉ាន់ចាប់ហួយ និងវេលុយ Wing យីហោឈ្មោះ សៀវ យី វេលុយ ។

អគ្គីភ័យដែលឆាបឆេះផ្ទះ ០១ ខ្នងនោះ បានធ្វើឲ្យខូចខាត ÷ ផ្ទះឈើលើ ថ្មក្រោម ទំហំ=12X20 ប្រក់ដែកអស់1ខ្នង , ប្រាក់ដុល្លា=65.000$ , ប្រាក់រៀល=15.000.000៛ , ម្រេចហាស្ងួតចំនួន 170 ការ៉ុង =5.000kg (5T) , ម៉ូតូចំនួន 4 គ្រឿង និង សម្ភារ:មួយចំនួនធំទៀត ។

ក្នុងហេតុការណ៍នោះកម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៦ គ្រឿង មាន ៖ ស្នងការដ្ឋានខេត្ត អធិការដ្ឋានស្រុកមេមត់.ក្រុងសួង.តំបែរ.ត្បូងឃ្មុំ និង អធិការដ្ឋានស្រុកពញាក្រែក សហការជាមួយរថយន្តជំនួយទឹកក្រុមហ៊ុនកៅស៊ូក្រែកចំនួន ០៩ គ្រឿង ធ្វើអោយសភាពការណ៍ខាងលើនេះកាត់បន្ថយមិនមានឆេះឆាបឆ្លងទៅផ្ទះប្រជាពលរដ្ឋជិតខាងទៀតទេ និងមិនមានគ្រោះដល់អាយុជីវិតដល់មនុស្សឡើយ ៕

អត្ថបទដែលជាប់ទាក់ទង