ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អីក៏ខ្លាំងម្លេះ ! ខឹងមើលមុខច្រើនដងពេក ក៏កាប់នឹងពូថៅបណ្តាលឲ្យរងរបួស

283

នគរបាលស្រុកអង្គស្នួល បានបុរសម្នាក់ ក្នុងករណីហិង្សាដោយចេតនា ព្រោះខឹងជនរងគ្រោះមើលមុខច្រើនដងពេក ក៏កាប់នឹងពូថៅបណ្តាលឲ្យរងរបួស។ កេីតហេតុនៅថ្ងៃសុក្រ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០១ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩.៣០នាទីព្រឹកនៅចំណុចផ្ទះជួលភូមិអង្គស្នួលទី១ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ០១នាក់ ឈ្មោះ អុឹម ឆុនភេទប្រុសអាយុ៦០ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិរការអាឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យ០១នាក់
ឈ្មោះយឹម ណារិនភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកប្រាកដ មានស្រុកកំណើត នៅភូមិកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ ភូមិ-ឃុំកើតហេតុ ។ ក្នុងពែលឃាត់ខ្លួន សមត្ថកិច្ចចាប់វត្ថុតាងចាប់យក៖ ១.ពូថៅដៃ ០១ ដងឈើ មានប្រវែង ០.៩៥ សង់ទីម៉ែត្រ។ ២.ទូរស័ព្ទដៃ០១គ្រឿង ម៉ាក វីផូនអិនចុចពិល។

នៅមុនពេលកើតជនរងគ្រោះឈ្មោះអុឹម ឆុន ភេទប្រុសនិងប្រពន្ធ ឈ្មោះសុន រស់ បាននាំគ្នាមកលេងកូន ជួលផ្ទះនៅចណុច កើតហេតុខាងលើ ពេលមកដល់ មិនបានជួបកូនទេ ជួបតែចៅ។ ជនរងគ្រោះនិងប្រពន្ធ បានអង្គុយលេងជាមួយចៅ មួយសន្ទុះ ក៏បានប្រាប់ចៅ ថាទៅ ជម្ពូវ័ន ហើយហួសទៅផ្ទះវិញ។ នៅវេលាម៉ោងកើតហេតុខាងលើពេលជនរងគ្រោះ ទាញអូសម៉ូតូ ប្រុងឡើងជិះឌុបប្រពន្ធចេញទៅវិញ ស្រាប់តែជនសង្ស័យដែលមានឈ្មោះខាងលើ បានយកពូថៅដៃកាប់ជនរងគ្រោះត្រូវ ដៃខាងឆ្វេង(របួសសាចដុំដៃខាង ឆ្វេង០១កន្លែងដេរ ៣៣ថ្នេរ)ពេលនោះជនរងគ្រោះ បានផ្តួលម៉ូតូរត់ចេញពីកន្លែង កើតហេតុឲ្យគេជួយជនសង្ស័យក៏បានតាមពីក្រោយភ្លាមនោះកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ក៏បានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនបានតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានកាប់ ជនរងគ្រោះ និងពូថៅដៃមែន មូលហេតុ ខឹង និងជនរងគ្រោះ មើលមុខខ្លួន ញយដងពេក ។ ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង