ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែរឿងខ្ចី memorry មិនទាន់សង កាប់មួយប័ុងតោ បណ្តាលឲ្យរបួសហូរឈាមពេញខ្លួន ហើយជនបង្ករត់បាត់

91

ខេត្តកណ្តាល៖ បុរសម្នាក់ គ្រាន់តែរឿងខ្ចី memorry របស់គេមួយមិនទាន់សង ជនសង្ស័យកើតកំហឹង កាប់មួយប័ុងតោ បណ្តាលឲ្យរបួសហូរឈាមពេញខ្លួន ដែលករណីហិង្សាដោយចេតនា នេះ
កេីតហេតុនៅថ្ងៃអាទិត្យ ១៥រោច ខែពិសាខឆ្នាំកុរ​ ឯកសក័​ ព.ស២៥៦៣​ ត្រូវ
ថ្ងៃទី០២ម៨ថុនា២០១៩​ វេលាម៉ោង១២.៣០នាទីនៅចំនុចរោងចាំចំការ ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ​ឃ្លាំង ថា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​កសិករ ។ ចំណែកជនសង្ស័យឈ្មោះ​ ចន ភ័ត្រា ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ ជនជាតិខ្មែរ នៅភូមិ​ត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ​ កសិករ(​ គេចខ្លួន) ។

នគរបាលស្រុកស្អាង បានរៀបរាប់ពីសភាពរឿងហេតុនេះថា នៅថ្ងៃទី​ ខែឆ្នាំ​ វេលាម៉ោងកេីតហេតុខាងលេី​ ឈ្មោះ​ ឃ្លាំង ថា បានដើរទៅអង្គុយលេងនៅរោងចាំចំការរបស់ឈ្មោះបុល ណារិន ភេទប្រុស អាយុ ២៣ឆ្នាំ អង្គុយបានមួុយសន្ទុះ ឈ្មោះចន ភ័ត្រា បានដើរមកអង្គុយលេងដែរ ហើយក៏សួុរទៅឈ្មោះឃ្លាំង ថា ថា៖ អ្ហែងខ្ចីមេមម៉ូរីរបស់អញ យកមកអោយអញវិញភ្លាម ពេលនោះអ្នកទាំងពីរ ក៏ជជែកទាក់ពាក្យសំដីគ្នា ស្រាប់តែឈ្មោះចន ភ័ត្រា បានទាញកាំបិតប័ុងតោ ទៅកាប់ឈ្មោះឃ្លាំង ថា ពីក្រោយចំក្បាល បណ្តាលអោយមានស្នាមមុតហូរឈាមពេញខ្លួុន ហើយឈ្មោះចន ភ័ត្រា បានគេចខ្លួុនចេញពីកន្លែងកើតហេតុបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវ បានក្រុមគ្រួុសារបញ្ជូនទៅមន្ទើរពេទ្យឃុំតាលន់។

ករណីនេះកម្លាំងជំនាញនគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង