ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីលោកស័ក្តិ៣ លួចអាយផេត គឺបញ្ជូនតែសំណុំរឿងទៅតុលាការទេ ពុំមានបញ្ជូនមនុស្សទៅឡេីយ

92


ភ្នំពេញ៖ លោកវីល្លាម បានអះអាងថា ករណីលោកស័ក្តិ៣ លួចអាយផេត គឺបញ្ជូនតែសំណុំរឿងទៅតុលាការទេ ពុំមានបញ្ជូនមនុស្សទៅឡេីយ ដូចនេះតេីមានរូបថតមួយណា បញ្ជាក់បានទេថាករណីនេះ ជនសង្ស័យពិតជា មានវត្តមាននៅតុលាការ។

លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ កាលពីរសៀលថ្ងៃទី 5 ខែមិថុនាឆ្នាំ 2016 បានសរសេរលើហ្វេសប៊ុកផ្លូវការថា “ខ្ញុំបានទទួលព័ត៌មានច្បាស់ការណ៍ ពីមន្ត្រីតុលាការថា
ករណីលោកស័ក្តិ៣ លួចអាយផេត ដែលត្រូវបានសមត្ថកិច្ចអះអាងថា បញ្ជូនខ្លួនទៅតុលាកា នឹងបញ្ចប់ការស៊េីបសួរ រួមទាំងចោទតាមមាត្រា២៥៣ និង ៣៥៦ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃ៥ មិថុនា ឆ្នាំ ២០១៩ នេះ គឺបញ្ជូនតែសំណុំរឿងទៅទេ ពុំមានបញ្ជូនមនុស្សទៅឡេីយ” ។

លោកបានបន្ថែមថា ” ដូចនេះតេីមានរូបថតមួយណា បញ្ជាក់បានទេថាករណីនេះ ជនសង្ស័យពិតជា មានវត្តមាននៅតុលាការ ? ករណីល្បីកក្រេីកប្រទេសតែគ្មាន បណ្ដាញសារព័ត៌មានថាយកព័ត៌មានអំឡុងពេលបញ្ជូនជនសង្ស័យទៅតុលាការសោះ ព្រោះជាទូទៅរឿងព្រហ្មទណ្ឌមេធាវី មិនអាចចូលបំភ្លឺជំនួសបានទេ ហេីយមួយវិញទៀត តេីស៊េីបសួររបៀបម៉េច បេីមនុស្សគ្មានវត្តមានផងនោះ ?”។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រភពព័ត៌មានច្បាស់ការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ពីបទលួច តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមបើកស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ។

សូមជម្រាបជូនថា ការសម្រេចដ៏ឆាប់រហ័សរបស់តុលាការ ដោយមិនកោះហៅជនសង្ស័យមកសាកសួរនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងនេះ បញ្ជូនមកតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានប្រតិកម្មជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យរូបនេះ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ “រស្មី សាមគ្គី” ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គមបង្កឲ្យផ្ទុះការរិះគន់ពេញហ្វេសប៊ុក ។ ក្រោយមកជនសង្ស័យបានយកអាយផេតនោះមកប្រគល់អោយម្ចាដ់ដើមវិញ ដោយនិយាយថាខ្លួនកាន់ច្រឡំយកទៅ ។ ចំណែកម្ចាដ់អាយផេត ក៏បានបង្ហោះហ្វេសបុកបន្តថា មន្ត្រីនគរបាលដែលយកអាយផេតទៅបានយកមកប្រគល់ឲ្យខ្លួនវិញហើយ។

ក្រោយមកលោក ហេង ហាប់ ក៏បានចូលទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបកស្រាយរឿងកាន់ច្រឡំនោះ ដោយសាររឿងនេះហ៊ុព័ទ្ធដោយសាររិៈគន់យ៉ាងចាស់ដៃ រហូតដល់មានឃ្លីបវីដេអូរត្រូលជាច្រើននិយាយកំប្លែងលេងពីករណីច្រឡំដៃរបស់មននត្រីនគរបាលឈ្មោះ ហេង ហាប់ ទើបនាយឧត្តមសេនីយសន្តិបណ្ឌិតបញ្ជាឲ្យបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង