ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាប​មុខស​ញ្ញាស​ង្ស័យ និងជាមេក្លោង ករណីជួញដូរសារធាតុញៀន ចំនួន ៦នាក់​

73


កំពង់ស្ពឺ​ ÷ផែនការងារប្រឆាំងគ្រឿងញៀន សហការ​ជាមួ​យ​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ បង្រ្កាប​មុខស​ញ្ញាស​ង្ស័យ និងជាមេក្លោងពាក់ព័ន្ធករណីជួញដូរ សារធាតុញៀនខុសច្បាប់ នៅក្នុង​ទឹកដីស្រុកសំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ចំនួន​ ៦នាក់​ ។

កាល​ពី​វេ​លាម៉ោង ១៤:៣០នាទី ថ្ងៃទី​០៥​ ខែមិ​ ថុនា​ ឆ្នាំ​២០១៩ ផែនការងារប្រឆាំងគ្រឿ​ង​ញៀន សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក៩បង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀន (មេក្លោង) នៅចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន ៦នាក់ ប្រុស ៖ ១-ឈ្មោះ សោម សាវ័ន្ត(តឿ) ប្រុស អាយុ ៣៣ឆ្នាំម្ចា​ស់ផ្ទះ​ ២-ឈ្មោះ ឈៀង នីន ប្រុស អាយុ៣​១ ឆ្នាំ នៅភូ​មិចំបក់ ឃុំវល្លិស ស្រុកសំរោងទង​ ៣​-ឈ្មោះ វ៉ា​ន់ សុភក្តិ ប្រុស អាយុ ៣៨ឆ្នាំ នៅ​ភូមិថ្លុកឈើ​ទា​ល សង្កាត់សុព័រទេព ក្រុង ច្បារម​ន ៤-ឈ្មោះ ប៊ុន ប៉ូឡុង​ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រាចជ្រុំ ស​ង្កា​ត់សុព័រទេព ក្រុងច្បារមន ៥-ឈ្មោះ ហឿន ឬទ្ធី ប្រុស អាយុ ២១ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំង​ គ្រើល ស្រុកសំរោងទង ៦-ឈ្មោះ ជួន យី ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំត្រពាំង​គ​ង ស្រុកសំរោងទង។

តាមការអះអាង​របស់មន្រ្ដីដែលបានចូលរួម​ក្នុង​ប្រតិបត្តិ​ការ​បានបញ្ជាក់អោយដឹងថា​មុខសញ្ញាសង្ស័​យ​ទាំង​ ៦នាក់​ មានមុខសញ្ញាម្នាក់ជាមុខសញ្ញាចា​ស់ដែលជាមេក្លោង​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ គឺសមត្ថកិច្ចធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១​ ថង់​,​ ជញ្ជីងថ្លឹង ០១ គ្រឿង .​ ដាវ២​ .​ ម៉ូតូចម្រុះ ០៨​ គ្រឿង.រថយន្ដ​ ០១​គ្រឿង ,​ មាន់ជល់ចិញ្ចឹមទុក​ ចំនួន​ ៧១ ក្បាល​,​រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

កិច្ចប្រតិបត្តិការ​ដោយមានការសម្របសម្រួលពី​លោក​ ជំទាវ​ ចាត​ សូរស្មី​ ព្រះរាជអាជ្ញា​ អយ្យការ​អមសាលា​ដំបូងខេត្ដកំពង់​ស្ពឺ​ បានសំរេចអនុញ្ញាតិ​ ឲ្យយកវត្ថុតាង​រួមមាន​ ​ម៉ូតូចំរុះ​ម៉ាក​ ០៨​ គ្រឿង​និងសត្វមាន់ជល់៧១ ក្បាល​យកមករក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកសំរោងទងចំណែកជនសង្ស័​យ ៥នាក់​ បញ្ជូន​មកសាកសួរ​នៅ​ការិយាល័យប្រឆាំងគ្រឿ​ងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បី​កសាងសំណុំរឿង​ ចាត់ការតាមនីតិវិធីច្បាប់ រីឯឈ្មោះ សោម សាវ័ន្ត(​តឿ​ )​ជាមេ​ក្លោ​ង​ត្រូវ​បញ្ជូន​ ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដេីម្បីបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង