ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២នាក់ប្តី ប្រពន្ធ បាត់ខ្លួនជិត១០ថ្ងៃ បន្ទាប់ពី បើក លុយ ពី ធនាគារABA ថ្លៃលក់ដី

111

ភ្នំពេញ ៖ ២នាក់ប្តី ប្រពន្ធ បានប្រាប់ ក្រុមគ្រួសារ ថា ទៅ ដក លុយ ថ្លៃ លក់ ដី ពី គណនី នៅ ធនាគារABA រួចមក ក៏ បាត់ ដំណឹង សូន្យឈឹងមិនអាច ទំនាក់ទំនង បាន ដោយ គ្មាន មូលហេតុ មិនដឹងជាទៅណា ស្លាប់ឬរស់នោះទេ ចាប់តាំងពី ពីថ្ងៃ ទី ៣ ខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី១១មិថុនានេះ។
នគរបាលបានឲ្យដឹងថា ប្តី ប្រពន្ធ មួយគូនេះ ដែល បាត់ ខ្លួន មានឈ្មោះ ហ៊ិ ន ភា និ ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជាប្តី ប្រឡង ជាប់ ក្របខ័ណ្ឌ មន្ត្រី នគរបាលជាតិ អង្គភាព នាយកដ្ឋាន សរុប ផែនការ មាន ទីលំនៅ ផ្ទះ លេខ ១១៧E3Z ផ្លូវ លេខ ១៣៦ ភូមិ ២ សង្កាត់ ផ្សារកណ្តាល ទី ២ ខណ្ឌដូនពេញ និង ស្ត្រី ជា ប្រពន្ធ ឈ្មោះ លី ច ន្ធូ អាយុ ២៧ ឆ្នាំ ស្នាក់នៅ ជាមួយគ្នា ។

តាម ប្រភពពី ក្រុមគ្រួសារ បាន ប្រាប់ សមត្ថកិច្ច ថា មុនពេល កើតហេតុ គឺ នៅ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ៨ ទាំងពីរ នាក់ ប្តី ប្រពន្ធ បាន ប្រាប់ថា ពួកគេ ទៅ ដក លុយ នៅ ធនាគារ ABA សាខា ទួលគោក លុយ គេ វេ ចូល កុង ថ្លៃ លក់ ដី ។ ពេលនោះ ក្រុមគ្រួសារ នៅ ទាក់ទង គ្នា តាម ទូរស័ព្ទ បាន ធម្មតា រហូតដល់ ម៉ោង ១៤ រសៀល ក៏ ទាក់ទង តាម ទូរស័ព្ទ លែង បានតែ ម្តង ។
ប្រភព ខាងលើ បាន បន្តថា ចាប់តាំងពី ថ្ងៃ បាត់ ខ្លួន (០៣.០៦.២០១៩) រហូតមកដល់ ពេលនេះ គឺ គ្មាន ព័ត៌មាន ពី ពួកគេ ( ប្តី ប្រពន្ធ ដែល បាត់ ខ្លួន ) ទាំងពីរ នាក់ នេះ ទេ និង ទូរស័ព្ទ ក៏ មិនអាច ទាក់ទង បានដែរ ៕

អត្ថបទដែលជាប់ទាក់ទង