ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករតេក្វាន់ដូWTវ័យក្មេង៣រូប ចេញទៅហ្វឹកហាត់ និងប្រកួតរយៈពេល១ខែនៅកូរ៉េ

101


ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)បានបញ្ជូនកីឡាករវ័យក្មេង ចំនួន៣រូបនិងគ្រូបង្វឹក
១រូបធ្វើការហ្វឹកហាត់និងចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូWT នៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមួយ
ខែពេញចាប់ពីថ្ងៃទី៣ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
លោកគង់ សក្ខិដា ដែលជាអគ្គលេខាធិការខេមរសហព័ន្ធ បាននិយាយថា កីឡាករវ័យក្មេងចំនួន៣រូប និងគ្រូបង្វឹក១រូបជាជនជាតិកូរ៉េ គឺលោកCheonsamyeongនឹងធ្វើការហ្វឹកហាត់និង ចូលរួមព្រឹត្តិការណ៍ការប្រកួតកី
ឡាតេក្វាន់ដូWTចំនួន៣ រួមមានការប្រកួតកីឡាតេក្វាន់ដូ WT Choun You Open ការប្រកួតកីឡាតេក្វាន់ដូWT Kim Un Young Open ការប្រកួតកីឡាតេក្វាន់ដូWT Hamadon និងការប្រកួតកីឡាតេក្វាន់ដូWT ក្នុងទិវាសាលាកីឡាតេក្វាន់ដូWT នៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមួយខែ។
លោកអគ្គលេខាធិការបន្តថា ការចេញទៅប្រកួតលើកនេះ លើកវិញ្ញាសាមេគុនជាក្រុមដែលមានកីឡាករ ឈន គីមហាក់ ម្ចាស់មេដាយមាស កីឡាករ សុខ សញ្ចានា ម្ចាស់មេដាយប្រាក់ និងកីឡាករសំណាង វ៉ាន់ណែត ម្ចាស់មេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា School Games 2019នៅកម្ពុជានិងជាក្រុមកីឡាជម្រើសជាតិ
ថ្នាល។
លោកបានបន្ថែមថាការហ្វឹកហាត់ នៅប្រទេសកូរ៉េនោះនឹងផ្តល់ បទពិសោធន៍សម្រាប់កីឡាករវ័យក្មេងចំនួន៣រូប ព្រោះជាការហ្វឹកហាត់ពិសេស ក្នុងការត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ប្រព្រឹត្តិចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង