ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់មុខសញ្ញាជួញ​គ្រឿងញៀ​នម្នាក់ យកឃុំខ្លួន មិនទាន់បាន១ថ្ងៃផង​ ស្លាប់​នៅក្នុង​ស្នងការខេ​ត្តកំពង់ឆ្នាំង​

70

កំព​ង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ​ត្រូវកម្លាំង​អធិការ​ដ្ឋាននគ​របាលក្រុង​កំពង់ឆ្នាំ​ង ឃាត់​ខ្លួនពាក់​ព័ន្ធបទល្មើស​ ជួញដូ​រដោយខុ​សច្បាប់ នូវសារ​ធាតុញៀន ​នៅចំណុច​ផ្លូវមុខ​ហាងនំប៉័​ងយ៉ីហោ ហេ​ង ចំរើន ស្ថិតក្នុង​ភូមិទី១​ សង្កាត់ខ្សា​ម ក្រុងកំ​ពង់ឆ្នាំង​ ខេត្តកំ​ពង់ឆ្នាំង​ កាល​ពី​ព្រឹកថ្ងៃ​ទី៣ ខែក​ក្កដា ឆ្នាំ​២០១៩​នេះ ។

តែរហូត​មកដល់​រសៀល​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យ​ជាមុខ​សញ្ញាជួញ​ដូរគ្រឿងញៀ​នខាងលើ​ ត្រូវគេ​រាយការណ៍​ថា បាន​ស្លាប់នៅប​ន្ទប់ឃុំឃាំ​ង នៃស្ន​ងការដ្ឋា​ននគរ​បាលខេត្ត​កំពង់ឆ្នាំ​ងហើយ ​ដោយមិន​ទាន់ដឹងពី​មូលហេតុ​។

ជនសង្ស័​យដែលស្លា​ប់ខាងលើ​ មានឈ្មោះ ​ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិទី១​ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅមិនទា​ន់មានកា​របញ្ជាក់​ពីសមត្ថ​កិច្ច នៃស្នងកា​រដ្ឋានន​គរបាលខេ​ត្តកំពង់​ឆ្នាំង ថា ស្លា​ប់ដោ​យសារ​មូលហេតុ​អ្វីនៅឡើ​យទេ រហូតម​កដល់ព្រឹកថ្ងៃទី៤កក្កដានេះ។

ទាក់ទ​ងនឹងករ​ណីសា្លប់ខា​ងលើនេះ​ ខាងសា​រព័ត៌មាន​បានទាក់​ទងទៅលោ​កឧត្តម​សេនីយ៍ត្រី ​អៀរ ប៊ុនធឿន ស្នងការរង និងជា​អ្នកនាំពា​ក្យ ស្នងការ​ដ្ឋាននគ​របាលខេ​ត្តកំពង់ឆ្នាំ​ង ប៉ុន្តែលោ​កឆ្លើយតប​ថា លោករ​វល់ប្រជុំ​ជាមួយអ​ភិបាលខេ​ត្ត ដោយឡែក លោកឧ​ត្តមសេនីយ៍​ត្រី ប៉ុល វុទ្ធី ស្នងការរងនគរ​បាលខេត្តកំ​ពង់ឆ្នាំង​ ទទួលប​ន្ទុកផ្នែកព្រ​ហ្មទណ្ឌ ​ក៏មិនអា​ចទំនាក់ទំនង​សុំការប​ញ្ជាក់បានដែរ​ ។

សូមជម្រា​បជូនថា នៅ​ពេល​ឃាត់ខ្លួន​ សមត្ថ​កិច្ច ​បានរក​ឃើញវត្ថុតា​ង គ្រឿងញៀ​នប្រភេទ ​មេតំហ្វេ​តាមីន ​ICE ហៅ ម៉ាទឹកកក ចំនួន ១៥កញ្ចប់ (តូ​ច ១៤ក​ញ្ចប់​ និងធំ១​កញ្ចប់) ម៉ូតូ ​១គ្រឿង ទូរស័​ព្ទ ១គ្រឿង VISA កាត (អេស៊ីលី​ដា) ១សន្លឹក កាបូ​បស្ពាយ ​១ និងស​ម្ភារវេច​ខ្ចប់គ្រឿង​ញៀនមួ​យចំនួន។

ក្រោយឃាត់​ខ្លួន ស​មត្ថកិច្ច​បានបញ្ជូន​ជនស​ង្ស័យ ទៅសាកសួ​រ និង​ឃុំខ្លួន នៅក្នុងប​ន្ទប់ឃុំឃាំង​ ក្នុងស្នង​ការដ្ឋា​ននគរ​បាលខេត្ត​កំពង់​ឆ្នាំង នៅ​មុនពេលប​ញ្ជូនទៅតុលា​ការខេត្តកំពង់ឆ្នាំង ស្រាប់តែ​នៅរសៀល​ថ្ងៃដដែលនេះ​ មានសេ​ចក្តីរាយ​ការណ៍មក​ថា ជនស​ង្ស័យបាន​ស្លាប់បាត់ហើយ៕

អត្ថបទដែលជាប់ទាក់ទង