ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់រឹបអូសលុយបាន២,២លានដុល្លានៅព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប

63

ខេត្តសៀមរាប៖កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៩បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់នឹងរឹបអូសយកលុយបាន២,២លានដុល្លា។

    ជនជាតិកូរ៉េខាងត្បូងដែលត្រូវចាប់ខ្លួននោះបានធ្វើដំណើរតាមជើងហោះហើរលេខUO-706 (HKG-REP) មកពីទីក្រុងហុងកុងប្រទេសចិន។ពេលមកដល់ព្រលានយន្តហោះកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានសហការជាមួយកម្លាំងការិយាល័យគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបឃាត់ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះតែម្តង។ជនជាតិកូរ៉េខាងត្បូងទាំង០២នាក់នោះមាន៖

. ឈ្មោះYOON WONGI អាយុជាង៣០ឆ្នាំ។ . ឈ្មោះSONG HYUNHOO អាយុជាង៤០ឆ្នាំ។ជនបរទេសទាំង២នាក់នេះបាននាំចូលប្រាក់ដុល្លរខុសច្បាប់ចំនួន.២០០.០០០$ នាំយកមកពីទីក្រុងហុងកុងប្រទេសចិន។ក្នុងនោះរួមមាន៖ ក្រដាស់ប្រាក់១០០$ ចំនួន២១.៩០០សន្លឹកក្រដាស់ប្រាក់៥០$ ចំនួន២០០សន្លឹក។

  យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូនក្រុមប្រតិបត្តិការទី១(សៀមរាប) នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីចំណែកឯប្រាក់ដុល្លាចំនួន.២០០.០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង