ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំពាក់មេដាយការងារ ជូនដល់ មន្ត្រីក្រុមហ៊ុនឯកជនជាង៤០០នាក់ដែលបាន​ចូលរួម​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ការ​បាក់រលំអគារ​៧ជាន់ នៅខេត្តព្រះសីហនុ

97

ខេត្តព្រះសីហនុលោកគួចចំរើនអភិបាលខេត្តព្រះសីហនុអញអញ្ជើញអមដំណើរលោកនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងជាអនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីព្រឹកថ្ងៃចន្ទ៧កើតខែអាសាឍឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពបំពាក់មេដាយការងារជូនដល់មន្ត្រីក្រុមហ៊ុនឯកជនជាង៤០០នាក់ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩កន្លងមកនេះ។

   ពិធីនោះត្រូវបានបំពាក់មេដាយការងារជូនដល់៖ .​ ប្រជាការពារក្រុងព្រះសីហនុចំនួន២៣៣នាក់​។ .​ ក្រុមហ៊ុន SCE ចំនួន២១នាក់.​ មន្ទីរសុខាភិបាលចំនួន១៥នាក់​ ។ .​ សាជីវកម្មពិស្ណុការអន្ដរាជាតិចំនួន១៥នាក់​។ .​ កាកបាទក្រហមខេត្តព្រះសីហនុចំនួន៣០នាក់​។.​ ក្រុមហ៊ុន​ Sea Snake ចំនួន២៣នាក់​។ .​ សមាគមនារីខេត្តព្រះសីហនុចំនួន១៩នាក់​។ .​China Constructionចំនួន៧៥នាក់។៩.​ ម្ចាស់ទីតាំងទាំង៣ចំនួន៣នាក់សរុបទាំងអស់ចំនួន៤៣៤នាក់ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ការបំពាក់មេដាយនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្រាប់កម្លាំងទាំងអស់ដែលចូលរួមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ

 

អត្ថបទដែលជាប់ទាក់ទង