ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអត្តពលកម្ម៧នាក់ ចូលរួម“11th ASEAN School Games 2019 ”

89

ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តប្រកាសថា នឹងបញ្ជូនក្រុមកីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន៩នាក់ទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន “11th ASEAN School Games 2019 ” លើកទី១១នៅប្រទេស
ឥណ្ឌូនេស៊ី ។
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ាននេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ដល់ថ្ងៃទី២៥កក្កដា ។ លោកហ៊ុន
បូរីដែលជាអគ្គលេខាធិការរបស់សហព័ន្ធបាន ប្រាប់ឲ្យដឹងថាសហព័ន្ធ នឹងបញ្ជូនកីឡាករនិងកីឡាការិនីចំនួន៧រូប និង
គ្រូបង្វឹក២រូបឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។គ្រូបង្វឹកទាំង២រូបនោះគឺលោកបូរ ពុធរាត្រីដែលជាអគ្គលេខាធិការ
រង និងលោកពៅ ស៊ីថាដែលជាគ្រូបង្វឹក ។
ចំពោះអត្តពលិកទាំ៧រូបនោះនឹង លេងលើ វិញ្ញាសា ២០០ម៉ែត្រ បុរស-នារី ៤០០ ម៉ែត្របុរស ៨០០ម៉ែត្រនារី ១៥០០ ម៉ែត្រនារី ៤x៤០០ម៉ែត្រនារី ៣០០០ ម៉ែត្របុរស-នារី ចោលញញ៉ូ និងចោលដុំដែក នារី។
កីឡាករ ផាន ផាន់ឈី កីឡាករ ឡៃ ពិសិដ្ឋ កីឡាការិនី បែន សីហា កីឡាការិនី បូ សំណាង កីឡាការិនី គន ដារ៉ែន កីឡាការិនី កាន់ ស្រីរ័ត្ន និងកីឡាការិនី ផល សុវណ្ណារ៉ា៕

អត្ថបទដែលជាប់ទាក់ទង