ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្ទេរសម្រួលភារកិច្ច លោក បូរី វង្សសានិត ជា ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រះសីហនុ ចំណែក លោក ណុបហេងចេញទៅបម្រើការងារនៅទីស្ដីការក្រសួង

76
ខេត្តព្រះសីហនុ ៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។
  តាមប្រកាសស្ដីពីការផ្ទេរ សម្រួលភារ កិច្ច មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនលេខ ២២៥ សក. បល. ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សម្រេចផ្ទេរ សម្រួលភារកិច្ចលោក ណុបហេង ក្របខណ្ឌ ក ១.៥ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី ។ ផ្ទេរ សម្រួលភារកិច្ចលោក បូរី វង្សសានិត ក្របខណ្ឌ ក ៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនា យកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ។
   លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មាន ផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការ គ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ ។
  លោកបានសូមឱ្យលោកប្រធានមន្ទីរថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយសម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ។
  លោកបានបន្តថា ប៉ុន្មានឆ្នាំចុង ក្រោយខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំ ណាក់វិនិយោគិនបរទេស ជាពិសេសវិនិ យោគិនចិន ជាហេតុធ្វើឱ្យខេត្តមានការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ ភាពរីកចម្រើនបានជំរុញឲ្យមានកំណើតប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រុងផ្សេងៗមកធ្វើការ និងប្រកបរបររកស៊ីទៅ តាមជំនាញ និងសមត្ថភាពដែលខ្លួនមាន ។
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ៥ កំពុងតែដំ ណើរការ ដែលមានរោងចក្រ សហគ្រាសតូច ធំសរុបចំនួន ២១០កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត បានស្រូបយកកម្លាំងពល កម្មប្រមាណជា ៨១.៤៧៥នាក់ ក្នុងនោះស្រីមានប្រមាណជា ៥០ភាគរយ ។
   លោកបានបន្តថា បច្ចុប្បន្នអ្នកវិនិ យោគចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សា ហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍ ។ ទន្ទឹមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការរីក ចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញ ចូលក្នុងប្រទេសប្រមាណជា ៧៣ភាគរយ ។ ខេត្តព្រះ សីហនុ មានព្រះព្រលានយន្តហោះអន្តរ ជាតិ នាពេលបច្ចុប្បន្នកំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៤ ក្រុមហ៊ុនក្នុងស្រុក ៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) នឹងក្រុមហ៊ុនហោះហើរអន្តរជាតិមាន ៩ក្រុម ហ៊ុន (ហោះហើរ ២៥ជើងក្នុងមួយថ្ងៃ) មានការហោះហើរជាអន្តរជាតិទៅកាន់ប្រ ទេសវៀតណាម, ម៉ាឡេស៊ី, ថៃ, ពិសេសប្រទេសចិន មានរហូត ២៥ទីក្រុង ។
   លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនមានប្រសាសន៍ ណែនាំដល់ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហកា រសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធ សាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យភាពនិងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕
អត្ថបទដែលជាប់ទាក់ទង