ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថឃាត់ខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបកា​សែតឯ​ករាជ្យ និងចាងហ្វាងកាសែ​ត TN រួមជាមួយមនុ​ស្ស ៥នាក់ទៀត ពាក់ព័​ន្ធបញ្ហា​ដីធ្លីនៅ​ខេត្តព្រះ​សីហនុ

100

ព្រះសីហនុ ៖ កម្លាំ​ងអាវុ​ធហត្ថ​ខេត្តព្រះ​សីហនុ បានឃាត់ខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបអ្នក​កាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វា​ងកាសែ​ត TN រួមទាំងមនុស្ស​៥នា​ក់ទៀត ទៅសួរ​នាំ​​ពាក់ព័ន្ធបញ្ហាដីធ្លី ស្ថិតនៅក្រុងព្រះសីហនុ។

ពួកគេទាំង ៧នាក់ ត្រូវបានមន្ដ្រី​អាវុ​ធហត្ថបា​ននិង​កំពុង​សួរនាំ នៅទីបញ្ជាការដ្ឋានអាវុ​ធហ​ត្ថខេត្ត​ព្រះសីហនុ នារសៀលថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីមានវិធានកា​របន្ដ​ទៀត ពាក់ព័ន្ធទៅនឹងបទល្មើសហិ​ង្សាលើ​អ្នកកាន់កាប់អចល​នវត្ថុ ​ដោយសុ​ច្ចរិត។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សទាំង ៧នាក់ ត្រូវបានឃាត់ខ្លួនយ​កទៅសួ​រនាំ ជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូ​ង ត្រូវបានឃាត់​ខ្លួននៅ​វេលាម៉ោ​ង១០៖៥៥នាទីព្រឹក​មិញ ហើយឈានទៅដល់កា​រឃា​ត់ខ្លួន មនុស្ស២នាក់ទៀ​ត ជាអ្នកសារព័​ត៌មាន នៅវេលាម៉ោង១២​៖១​៥នាទី រសៀលថ្ងៃដ​ដៃល​នេះ។

ជនទាំង៧នាក់​រួមមាន៖ ១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្ន​កកា​សែតឯករាជ្យ ទីលំនៅបច្ចុប្បន្ន​ភូមិ​ម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រា​ជធានី​ភ្នំពេញ ២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វា​ងកាសែ​ត TN ទីលំនៅបច្ចុប្ប​ន្នផ្ទះ​លេខ១​៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទ​ទួល​គោក រាជ​ធានីភ្នំ​ពេញ ៣៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ​ រស់នៅក្រុម​៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហ​នុ ៤៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរប​រមេផ្ទះ រស់នៅក្រុម៣​ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទី៥៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ​ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ៦៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ​ និង៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជា​ការពា​រ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង