ម្ចាស់មេដាយមាសស៊ីហ្គេមចេញទៅវះកាត់សរសៃជើង នៅប្រទេសថៃ
ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងកម្ពុជាដែលមានរហស្សនាមថាកូននាគខ្មៅជាដែនឃុន ឌីម៉ាម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីបានចូលវះកាត់សសៃរពួរជើងដែលដាច់នោះនៅប្រទេសថៃហើយ បន្ទាប់ពីលោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរសវះស្វែងរកជំនួយ ឧបត្ថម្ភខ្លះៗដល់រូបគេនោះ ។
ឌីម៉ាប្រកួតចុងក្រោយស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃកែវ កងវ៉ាន(Kev Kongwan) ។ ការប្រកួតនោះត្រូវបាន គេមើលឃើញជាទូទោថាឌីម៉ាស្ថិតក្នុងការលំបាកបន្ទាប់ពីត្រូវអ្នកប្រដាល់ថៃរូបនោះទាត់ជើងបណ្ដាលឲ្យឌីម៉ាដួលទៅ លើកម្រាលសង្វៀនជាញឹកញាប់មកនោះ ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព៧ន្ធប្រដាល់គុនខ្មែរបានប្រាប់ឲ្យដឹងថាសម្រាប់កីឡាជម្រើសជាតិក្រសួងសុខាភិបាលបានផ្ដល់មន្ទីរពេទ្យចំនួន៤សម្រាប់ពួកគេចូលព្យាបាល និងសម្រាកព្យាបាលដោយមិនគិតកម្រៃ ។មន្ទីរពេទ្យទាំង៤នោះមានពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី(ពេទ្យរុស្ស៊ី)និងមន្ទីរពទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ) ។
លោកប្រមុខសហព័ន្ធបានអះអាងថាលោកបានជូនឌីម៉ាទៅមន្ទីរពេទ្យទាំងនោះហើយអ្នកឯកទេសខាងសរសៃ គេទទួលយកឌីម៉ាមកព្យាបាលដោយមិនគិតកម្រៃអ្វីទាំងអស់ ។ទោះជាយ៉ាងណាឌីម៉ាសម្រេចចិត្តចេញទៅព្យាបាល នៅប្រទេសថៃដែលនៅទីនោះអាចជិតផ្ទះរបស់គេនៅខេត្តបន្ទាយមានជ័យជាងដើម្បីងាយស្រួលរកអ្នកជួយថែទាំ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានបន្តថាឌីម៉ាគឺជាគ្រាប់ពេជ្រដែលគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ ។ ពេលនេះគេមានបញ្ហាជើងដែលត្រូវសម្រាកយ៉ាងតិចក៏មួយឆ្នាំឬលើសពីនេះដែរ ។
បើតាមការឲ្យដឹងពីលោកគ្រូបេទ្យជឹម ផល្លាដែលជាគ្រូពេទ្យប្រចាំសង្វៀនប្រដាល់របស់សហព័ន្ធប្រដាល់គុនខ្មែរនោះថាលោក ជាមួយប្រធានសហព័ន្ធជាអ្នកជូនឌីម៉ាទៅប្រឹក្សាជាមួយគ្រូពេទ្យឯកទេសធំៗរបស់កម្ពុជា ។ពួកគាត់បានបញ្ជាក់ថាប្រសិនបើឌីម៉ាបោះបង់ចោលអាជីពប្រដាល់នោះហើយគេកុំធ្វើអ្វីដែលធ្ងន់ធ្ងរជើងនេះមិនបាច់វះកាត់ក៏បានដែរ ។