រថយន្តប៉ាកុងចំនួន ០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការបំផ្លាញចោល
ពោធិ៍សាត់៖ លោកអេង ហ៊ី បានថ្លែងថា នៅវេលាម៉ោង ០៩ និង ២០នាទីព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លទ្ធផលរឹបអូសរថយន្តរ៉េវ (ប៉ាកុង) ចំនួន ០៣ គ្រឿង និងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង៕