ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់បានរួមគ្នាប្រមូលកាកសំណល់បាន១១ទីតាំង នៅថ្ងៃអាទិត្យនេះ

132
ខេត្តព្រះសីហនុ៖ អនុវត្តតាមការណែនាំពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុថ្មី រដ្ឋបាលក្រុងព្រះសីហនុ និង មន្ទីរបរិស្ថានខេត្តសហការជាមួយក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់បានរួមគ្នាធ្វើការអន្តរាគមន៍ប្រមូលកាកសំណល់ ដែលចាក់ជាគំនរនៅតាមចិញ្ចើមផ្លូវ ដោយធ្វើសកម្មភាពប្រមូលនិងកើបសំរាម
បានចំនួន១១ទីតាំង ដើម្បីធ្វើយ៉ាងណាអោយក្រុងព្រះសីហនុមានសោភណ្ឌភាពទាក់ទាញនិងមានបរិស្ថានល្អប្រសើរឡើងវិញ។
   មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបានអោយដឹងថា ៖រដ្ឋបាលក្រុងព្រះសីហនុ និង មន្ទីរបរិស្ថានខេត្តសហការជាមួយក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់នៅថ្ងៃអាទិត្យទី២១ កក្កដា ២០១៩នេះ បានរួមគ្នាធ្វើការអន្តរាគមន៍ប្រមូលកាកសំណល់ ដែលចាក់ជាគំនរនៅតាមចិញ្ចើមផ្លូវ បានចំនួន ១១ទីតាំង ក្នុងនោះរួមមាន ៖ ទីតាំងទី១ ក្រោយបុរីប្លូស្កាយ (ម្ដុំសង្កាត់៤)  ប្រមូលបាន ១ឡានតូច ( រួចរាល់ )។ទីតាំងទី២ អូរពីរ  ប្រមូលបាន ១ឡានធំ និង ១ឡានតូច ( រួចរាល់ )។ ទីតាំងទី៣ ក្នុងបុរីគីមចន្ថា (ចំណោទរ៉ា) ប្រមូលបាន ៤ឡានធំ និង ៧ឡានតូច( មិនទាន់រួចរាល់ )។ ទីតាំងទី៤ ក្រោយវិមានខ្សាច់ស ប្រមូលបាន ១៦ឡានតូច ( រួចរាល់ )។ ទីតាំងទី៥ ក្រោយតូតាល់ផ្សារលើ ប្រមូលបាន ១១ឡានតូច ( រួចរាល់ )។ទីតាំងទី៦ ផ្លូវចុះទៅផែឡើងទៅកោះ ប្រមូលបាន ២ឡានតូច ( រួចរាល់ )។ ទីតាំងទី៧ ក្រោយភីហ្សាខមភេនី ប្រមូលបាន ៤ឡានតូច ( រួចរាល់ )។ ទីតាំងទី៨ កោះទន្សាយ  ប្រមូលបាន ៧ឡានតូច ( រួចរាល់ )។ទីតាំងទី៩ ទល់មុខហូលីដេ ប្រមូលបាន ២ឡានតូច ( រួចរាល់ )។ ទីតាំងទី១០ ឧតុនិយម(ជាប់ជីងថៃឡាយ) ប្រមូលបាន ២ឡានតូច ( រួចរាល់ )។ ទីតាំងទី១១ ក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់បានចូលរួមជាមួយរដ្ឋបាលក្រុង និង មន្ទីរបរិស្ថានធ្វើការអន្តរាគមន៍ប្រមូលកាកសំណល់ ដែលចាក់ជាគំនរនៅតាមចិញ្ចើមផ្លូវជិតផែ រ៉ូយាល់ (ទំនប់រលក)ដោយប្រើប្រាស់គ្រឿងចក្រហ្សារហ្ស័រចំនួន ១គ្រឿង និងប្រមូលសំណល់ដឹកចេញបានចំនួន ១៣ឡានធំ បានចូកកាកសំណល់ផ្ទះបាយចំនួន ៣ ឡានធំ និងសម្រួលឈូសសម្អាតតាមចិញ្ចើមផ្លូវ ហើយបានសម្រួលកាកសំណស់ និងកម្ទេចប៉េតុងដែលចាក់រាយប៉ាយតាមផ្លូវជាតិលេខ៤ ចាប់ពីចំណោទលោកយាយម៉ៅរហូតដល់ចំណោទអូរត្រាវ ដោយបានប្រើប្រាស់គ្រឿងចក្រប្រភេទហ្សារហ្ស័រចំនួន ១គ្រឿង ហើយបានសម្រួលកាកសំណល់ផ្ទះបាយនៅលើផ្លូវសេតេ៕
អត្ថបទដែលជាប់ទាក់ទង