ក្រុមការងារថែរទាំផ្លូវជាតិលេខ៩ ពីទីរួមខេត្តព្រះវិហារ ដល់ព្រំប្រទល់ព្រះវិហារ-ស្ទឹងត្រែង ត្រូវបានបញ្ចប់ ១០០%ហើយ
ខេត្តព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្រោមការណែនាំពីក្រសួងសាធារណការនិងដឹកជញ្ជូនក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរទាំផ្លូវជាតិនិងកៀរសម្រួលកំណាត់ផ្លូវក្រួសក្រហម ជាច្រើនខ្សែនៅក្នុងមូលដ្ឋានខេត្តសំដៅធ្វើយ៉ាងណាដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋអោយធ្វើដំណើរបានស្រួលនិងក៏ដើម្បីថែរក្សាផ្លូវអោយប្រើប្រាស់បានយូរអង្វែងផងដែរ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានឱ្យដឹងថានៅថ្ងៃទី២១កក្កដា២០១៩នេះ ក្រុមការងារថែរទាំផ្លូវជាតិលេខ៩ពីទីរួមខេត្តព្រះវិហារ ដល់ព្រំប្រទល់ព្រះវិហារ–ស្ទឹងត្រែង ត្រូវបានបញ្ចប់ ១០០%ហេីយកាលពីរសៀលថ្ងៃដដែរនេះ ។លោកបន្តថាការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ ដោយឡែកកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រុមការងារនេះក៏បានកៀរសម្រួលកំណាត់ផ្លូវក្រួសក្រហម ផ្លូវជាតិលេខ៩៥ប្រវែង ២០,៤គីឡូម៉ែត្រពីស្រុកឆែបដល់ស្រុកជ័យសែន ហើយការងារនេះក៏ត្ត្រូវបានបញ្ចប់១០០%ហើយដែរ។ដូច្នេះទេលោកសូមអោយពុក ម៉ែ បងប្អូនទាំងអស់បើកបរដោយការគោរពច្បាប់ចរាចរណ៍និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕