ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះវិហារនិងលោកសំលាងទ្រី នាំយកទ័យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន​ ០៥វត្ត ក្នុងខេត្តព្រះវិហារ

137

ព្រះវិហារលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តកាលពីព្រឹកថ្ងៃទី២២ខែកក្ដដាឆ្នាំ២០១៩នេះបាននាំយកទ័យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន០៥វត្តក្នុងខេត្តព្រះវិហារ

  ពិធីនេះបានប្រារព្ធទឡើងក្នុងវត្តព្រះពុទ្ធមានជ័យហៅវត្តប៉ាលហាលស្ថិតក្នុងភូមិប៉ាលហាលសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារ។

   ទ័យទានដែលបានប្រគេននេះក្នុងវត្តនិមួយៗទទួលបានទៀនព្រះវស្សាចំនួន​ 0១គូរអង្ករ០២បេមី០២កេះទឹកសុទ្ធ០២កេះនិងស្បង់ជីវចំនួន០១ក្រណាត់សរនិងថវិកាចំនួន១០.០០០រៀលចែកជូនឧបាសក់ឧបាសិកាផងដែរ។  ថវិកាសរុបចំនួន,៤៥០$​ ​និង,២០០,០០០រៀលរួមទាំងឧបាសិកាប៊ុនសៀងលីត្រូវជាម្តាយសម្ដេចកិតិព្រត្តិបណ្ឌិតប៊ុនរ៉ានហ៊ុនសែនបាននាំយកបច្ច័យចំនួន២០,០០០$ បន្តការសាងសង់ព្រះវិហារផងដែរ។

    គួរបញ្ជាក់ថា  ពាក់ព័ន្ធនឹងពិធីបុណ្យចូលកាន់ព្រះវស្សានេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ខែដោយចាប់ពីថ្ងៃ១រោចខែអាសាឍត្រូវនឹងថ្ងៃទី១៧ខែកក្កដារហូតដល់ថ្ងៃ១៥កើតខែអស្សុជត្រូវនឹងថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩  ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនាហើយត្រូវការទេយ្យវត្ថុផ្សេងៗសម្រាប់ផ្គត់ផ្គង់ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀងព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ដូចនេះទៀនព្រះវស្សានិងទេយ្យវត្ថុផ្សេងៗដែលនឹងត្រូវវេរប្រគេនព្រះសង្ឃគឺជាការចាំបាច់បំផុតជាទានដ៏ប្រពៃទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ៕

 

អត្ថបទដែលជាប់ទាក់ទង