គរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា២០នាក់នឹងក្លាយជាគ្រូបង្វឹកពិសេស
ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងទៅបណ្ឌិត្យសភាតេក្វាន់ដូWTកម្ពុជា សហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT(World Taekwondo) បានធ្វើវគ្គបណ្តុះបណ្តាល កម្រិតគ្រូបង្វឹកពិសេសរយៈពេល ២ ឆ្នាំដល់គនុសិស្សនៅវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡាចំនួន២០នាក់ ដើម្បីឲ្យពួកគេក្លាយជាគ្រូបង្វឹកតេក្វាន់ដូ WTនាពេលអនាគត។
លោកធម្ម អង្គារ៉ានាយកវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបានបញ្ជាក់ថាវិទ្យាស្ថានរបស់លោកបានសហ
ការជាមួយខេមរសហព័ន្ធតេក្វាន់ដូWT ជាច្រើនឆ្នាំមកហើយ ។ មិនតែប៉ុណ្ណោះគេក៏បានជួយ សាងសង់អគារសម្រាប់
ហ្វឹកហាត់តេក្វាន់ដូដល់វិទ្យាស្ថានលោកទៀតផង ។
លោក(Choi Yong Sok) ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិបានប្រាប់ដឹងថា វគ្គគ្រូបង្វឹកយៈពេល២ឆ្នានេះ មានសិក្ខាកាមចំនួន២០នាក់សុទ្ធសឹង ជាគរុសិស្សដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលមានទេពកោសល្យផ្នែកតេក្វាន់ដូ WT ក្រោយពីបញ្ចប់វគ្គពួកគេ នឹងក្លាយជាគ្រូបង្វឹកតេក្វាន់ដូ WT តាមសាលារៀនរដ្ឋ។
លោកបានបន្តថា ក្រោយពីបញ្ចប់សិក្ខាកាមនឹងទទួលបាន ដោយខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo)និងសហព័ន្ធតេក្វាន់ដូWTពិភពលោកជាគ្រូបង្វឹកពេញសិទ្ធិ។សម្រាប់ការហ្វឹកហាត់វិញយើងធ្វើឡើងរយៈ
ពេល៣ថ្ងៃក្នុងសប្តាហ៍ គឺជាពិសេសបង្វឹកដោយរូបលោក និងគ្រូបង្វឹកនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
លោក ធម្ម អង្គារ៉ាបានសំណូមពរឲ្យសិក្ខាកាមទំាងអស់ ត្រូវខិតខំរៀនសូត្រព្រោះវគ្គនេះមានសារសំខាន់
ណាស់ហើយក៏ជាផ្លូវមួយជួយទម្រង់ទិសដៅ ឲ្យយើងក្លាយជាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅពេលប្អូនក្លាយជា
គ្រូកីឡាតាមសាលារៀនរដ្ឋ ។
សូមបញ្ជាក់ថាលោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានខេមរសហព័ន្ធ
តេក្វាន់ដូWTក៏បានអះអាង ពីការបញ្ចូលប្រភេទកីឡាមួយនេះ ទៅក្នុងកម្មវិធីសិក្សាទៀតផង ។