ទូតកម្ពុជាប្រចាំកូរ៉េ សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ បន្តចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជាបាន ១៦០នាក់
កូរ៉េំ ៖ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយ
ឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។
លោក ឡុង ឌីម៉ង់ បានអោយដឹងតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃ១៦ កក្កដានេះថា អនុវត្តន៍កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះលោក បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។
លោកបានបញ្ជាក់ថា ក្រុុមការងារស្ថានទូតពិតជាពេញចិត្តនឹងបំពេញការងារដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនខ្មែរជានិច្ច បើទោះបីនៅក្នុងថ្ងៃសម្រាកចុងសប្ដាហ៍ក៏ដោយ៕